Monday, May 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ស៊ីដាច់លុយក្រុមហ៊ុនជិត៥ម៉ឺនដុល្លារ ជាប់ខ្នោះ

 ស៊ីដាច់លុយក្រុមហ៊ុនជិត៥ម៉ឺនដុល្លារ ជាប់ខ្នោះ

ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ពាក់ព័ន្ធទៅនឹងករណីរំលោភលើទំនុកចិត្ត (ស៊ីដាច់លុយក្រុមហ៊ុន) ប្រមាណជិត៥ម៉ឺនដុល្លារ យកទៅចាយវាយផ្ទាល់ខ្លួន ទីបំផុតបែកធ្លាយរឿង ត្រូវក្រុមហ៊ុនប្តឹងសមត្ថកិច្ចចាប់វាយខ្នោះតែម្តង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ទទួលពាក្យបណ្តឹងករណីរំលោភលើទំនុកចិត្ត (យកលុយក្រុមហ៊ុន) មួយ កើតឡើងនៅត្រង់ចំណុចភូមិអូរតាគាំ១ សង្កាត់ទួល តាឯក ក្រុងបាត់ដំបង ដោយជនរងគ្រោះឈ្មោះអុន វណ្ណៈ ភេទប្រុស អាយុ៤៤ឆ្នាំ មានលំនៅ ភូមិមានជ័យ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (តំណាងក្រុមហ៊ុន អេនសហ្វន៍ វ៉ាម៉ូស ខេមបូឌា ផលិតខោទឹកនោម សំឡីអនាម័យ និងក្រដាស់សើម)។ ដោយក្នុងនោះ សម្ភារៈបាត់បង់ លុយដុល្លារ ចំនួន ៤៧ ០៣៣ដុល្លារ។

ក្រោយទទួលបណ្តឹងពីជនរងគ្រោះ និងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង រួមនិងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលនីតិវិធីពីលោកកែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ កំណត់អត្តសញ្ញាណ ឈានដល់ការនាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះហេង វីហ្សាណា ភេទប្រុស អាយុ៤១ឆ្នាំ មានលំនៅ ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង (ជាបុគ្គលិកក្រុមហ៊ុន) មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រមូលលុយពីដេប៉ូទិញសម្ភារៈប្រើប្រាស់របស់ក្រុមហ៊ុន យកទៅចាយផ្ទាល់ខ្លួនប្រាកដមែន។

ករណីនេះ ជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបង កសាងសំណុំរឿង បញ្ជូនទៅការិយា ល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES