Monday, May 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម បើកឡានដេក បុករបាំងថ្ម គេទារសំណង២ពាន់ដុល្លារ

 បើកឡានដេក បុករបាំងថ្ម គេទារសំណង២ពាន់ដុល្លារ

ភ្នំពេញ ៖ បុរសម្នាក់ ជាអ្នកបើករថយន្តតាក់ស៊ី បានបើកបរក្នុងស្ថានភាពងងុយដេក លុះងោកមួយភាំង ធ្វើឲ្យរងយន្តរេចង្កូតបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យបាក់អស់ ១កង់ និងត្រូវតំណាងក្រុមហ៊ុន ទាមទារសំណង ២០០០ដុល្លារ តែខាងអ្នកបើករថយន្ត ប្រាប់ថា មានលទ្ធភាពសងត្រឹមតែ ៥០ដុល្លារប៉ុណ្ណោះ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍កោះនរា ចម្ងាយពីស្ពានកោះនរា ប្រមាណ៥០០ម៉ែត្រ តាមផ្លូវបេតុង ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បានរថយន្តតូយ៉ូតា ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BH-9724 ដែលជារថយន្តរត់តាក់ស៊ី ធ្វើដំណើរឆ្លងកាត់តំបន់អភិវឌ្ឍន៍កោះនរា តាមផ្លូវបេតុង ទិសដៅពីកើត ទៅលិច គោលបំណងឆ្លងស្ពានកោះនរា ចូលភ្នំពេញ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែបុរសជាអ្នកបើកបរងងុយដេក ងោកមួយភាំង ធ្វើឱ្យរថយន្តរេចង្កូតបុកបុក ក្បាលនាគថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យខ្ទាតចេញពីទីតាំងដើម ចំនួន១កង់ ព្រមទាំងធ្វើឱ្យរថយន្តរងការខូចខាត ផ្នែកខាងមុខចំហៀងខាងឆ្វេង បាក់កង់ ទៅមុខលែងរួច តែសំណាងល្អ មិនគ្រោះថ្នាក់ដល់មនុស្សនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅកន្លែងកើតហេតុ និងបានឱ្យភាគីរថយន្តសម្របសម្រួលគ្នាជាមួយតំណាងអ្នកគ្រប់គ្រងនៅទីនោះ ដោយខាងក្រុមហ៊ុន ទាមទារសំណង ២០០០ដុល្លារ ពីរថយន្តបង្កហេតុ តែខាងអ្នកបើកបររថយន្តព្រូស ប្រាប់ថា មានលទ្ធភាពសងត្រឹមតែ៥០ដុល្លារតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ ដោយសារតែកាលសម្របសម្រួលគ្នាមិនត្រូវ មធ្យោបាយត្រូវបានប្រគល់ឱ្យសមត្ថកិច្ចជំនាញ ស្ទូចយកទៅរក្សាទុក រង់ចាំដំណោះស្រាយនៅពេលក្រោយបន្តទៀត៕

RELATED ARTICLES