Monday, May 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចងអង្រឹងដេកក្នុងកង់៣ ស្លាប់រឹងស្តូក

ចងអង្រឹងដេកក្នុងកង់៣ ស្លាប់រឹងស្តូក

ភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូកង់បីម្នាក់ បានត្អូញថាមិនសូវស្រួលខ្លួនតាំងពីក្បាលល្ងាច លុះយប់ឡើង បានចងអង្រឹងដេកនៅក្នុងកង់បីរបស់ខ្លួន ដែលចតនៅមុខផ្ទះប្រជាពលរដ្ឋ ស្រាប់តែព្រឹកឡើង ត្រូវអ្នកស្គាល់គ្នាមកដាស់ ទើបដឹងថាស្លាប់រឹងស្តូកទៅហើយ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង១០នាទីព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ នៅលើចិញ្ចើមផ្លូវលេខ១២៨ ស្ថិតនៅខាងមុខហាងកែសម្ផស្សមួយកន្លែង ក្នុងភូមិ២ សង្កាត់មនោរម្យ ខណ្ឌ៧មករា។បុរសរងគ្រោះខាងលើ មានឈ្មោះខាន់ សិ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររត់ម៉ូតូកង់បី មានលំនៅ ភូមិធំ ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង ស្នាក់នៅលើម៉ូតូកង់បី តាមចិញ្ចើមផ្លូវ។

តាមប្រភពព័ត៌មានពីឈ្មោះឡុង ចិន ភេទប្រុស អាយុ៣៤ឆ្នាំ ជាអ្នករត់ម៉ូតូកង់បីដូចគ្នា បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ គាត់និងជនរងគ្រោះព្រមទាំងអ្នករត់ម៉ូតូកង់បីផ្សេងទៀត បានជជែកគ្នាលេង ហើយជនរងគ្រោះប្រាប់ថា មិនសូវស្រួលខ្លួន រួចក៏បានចងអង្រឹងដេកនៅក្នុងម៉ូតូកង់បី ម៉ាក BAJAJ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IC-7132 ដែលចតនៅលើចិញ្ចើម ផ្លូវលេខ១២៨ មុខហាងកែ សម្ផស្សមួយកន្លែង។ លុះនៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ គាត់បានភ្ញាក់ពីដេក ហើយបានទៅដាស់ជនរងគ្រោះ ដើម្បីយកម៉ូតូកង់ចេញពីមុខផ្ទះគេ ទើបដឹងថា ជនរងគ្រោះដេកស្លាប់នៅក្នុងអង្រឹងទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនគរបាលជំនាញបច្ចេកទេសកោសល្យវិច័យ នៃស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការពិនិត្យសព រួចសន្និដ្ឋានថា ស្លាប់ដោយគាំងបេះដូង ហើយក៏ប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES