Tuesday, May 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបាត់ម៉ូតូ៤ថ្ងៃ ឃើញចោរបណ្តើរតាមផ្លូវ 

បាត់ម៉ូតូ៤ថ្ងៃ ឃើញចោរបណ្តើរតាមផ្លូវ 

ភ្នំពេញ ៖ ជនសង្ស័យ ១ក្រុម បានធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង បានសម្រេច រួចគេចខ្លួនអស់រយៈពេល៤ថ្ងៃ ស្រាប់តែក្រោយមក បងប្រុសម្ចាស់ម៉ូតូ កំពុងធ្វើដំណើរតាមផ្លូវ ប្រទះឃើញយុវជន ៣នាក់ កំពុងបណ្តើរម៉ូតូរបស់ប្អូនប្រុសខ្លួន ដែលបាត់កាលពីប៉ុន្មានថ្ងៃមុន ក៏ឃាត់សួរ ស្រាប់តែភ្លាមនោះ ជនសង្ស័យ២នាក់ បានរត់ គេចបាត់ នៅសល់ម្នាក់ រត់មិនរួច ក៏ត្រូវចាប់ក្របួចជាប់ ប្រគល់ឱ្យសមត្ថកិច្ច។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវ២០១១ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះហម វិសាល ភេទប្រុស អាយុ១៧ឆ្នាំ មុខរបររត់តុ ស្នាក់នៅភូមិសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល។

តាមប្រភពព័ត៌មានពីបងប្អូនជនរងគ្រោះ បានរៀរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីប៉ុន្មានថ្ងៃមុន ជនរង គ្រោះទុកម៉ូតូ ១គ្រឿង ម៉ាកហុងដា វ៉េវ ពណ៌ខ្មៅលាយស មិនចាំស្លាកលេខ ទុកនៅក្នុងផ្ទះ ស្រាប់តែក្រោយមក ត្រូវជនសង្ស័យលួចយកម៉ូតូនោះទៅបាត់ ហើយជនរងគ្រោះ និងឪពុក បានទៅដាក់ពាក្យបណ្តឹង និងបានទៅលេងស្រុកកំណើតបាត់។

ប្រភពដដែល បន្តថា លុះនៅវេលាម៉ោងកើតហេតុ ខ្លួនដែលជាបងប្អូនជនរងគ្រោះ កំពុងធ្វើដំណើរតាមផ្លូវ មកដល់ត្រង់ចំណុចកើតហេតុ បានប្រទះឃើញម៉ូតូរបស់ប្អូនខ្លួន កំពុងត្រូវបានជនសង្ស័យចំនួន៣នាក់ បណ្តើរតាមបណ្តោយផ្លូវ២០១១ ដោយមានការសង្ស័យ ទើបខ្លួនបាន ចូលទៅសួរនាំ ស្រាប់តែភ្លាមនោះ ជនសង្ស័យទាំង៣នាក់ បាននាំគ្នារត់ប្រសាចចេញពីម៉ូតូ តែត្រូវគាត់ឃាត់បានម្នាក់។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន បានឆ្លើយដោះសាថា រូបគេមិនបានលួចម៉ូតូនេះទេ គឺគេឱ្យមិត្តភ័ក្តិឈ្មោះអាខ្មៅ ជូនទៅផ្ទះ ដោយជូនពីផ្លូវផ្សារដីហុយ ទៅផ្ទះនៅម្តុំពោធិ៍ចិនតុង តែខណៈពេលមិត្តភក្តិឈ្មោះអាខ្មៅ ជូនទៅផ្ទះ ស្រាប់តែម៉ូតូអស់សាំង ទើបនាំគ្នាបណ្តើរម៉ូតូទៅផ្ទះ។ យ៉ាងណា ជនសង្ស័យរូបនេះ បានអះអាងថា ខ្លួនមិនដឹងថា ម៉ូតូខាងលើ ទើបលួចបានមកនោះទេ។ ចំណែកបងជនរងគ្រោះ បានទាក់ទងទៅប្អូនប្រុសដែលនៅឯស្រុក ឱ្យមកកន្លែងកើតហេតុ ដើម្បីប្តឹងសមត្ថកិច្ចនគរបាលផងដែរ។

ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានបងប្អូនជនរងគ្រោះប្តឹងនគរបាលប៉ុស្តិ៍គោកឃ្លាង នាំយកទៅសាកសួរ និងចាត់ការតាមនីតិវិធី៕

RELATED ARTICLES