Tuesday, May 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម យាយស្លាប់៧ថ្ងៃ ចៅខ្សែភ្លើងឆក់ស្លា...ប់

 យាយស្លាប់៧ថ្ងៃ ចៅខ្សែភ្លើងឆក់ស្លា…ប់

ខេត្តពោធិ៍សាត់ ៖ ក្រុមគ្រួសារមួយ កំពុងរៀបចំពិធីបុណ្យសព៧ថ្ងៃ ជូនម្តាយរបស់ខ្លួន ស្រាប់តែជួបរឿងអកុ សល ទុក្ខធ្ងន់បន្ថែមទៀត ដោយកូនប្រុសម្នាក់ កំពុងរត់លេងជាមួយក្មេងៗជាសាច់ញាតិ នៅក្បែររោងចុងភៅ ត្រូវចរន្តអគ្គិសនីឆក់ បណ្តាលឱ្យស្លាប់។

ករណីខ្សែភ្លើងឆក់ស្លាប់នេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ។

យុវជនជនរងគ្រោះដែលត្រូវខ្សែភ្លើងឆក់ស្លាប់ មានឈ្មោះណេ សំណាង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិកើតហេតុខាងលើ។

យោងតាមការបំភ្លឺរបស់ឈ្មោះស៊ូ ណេ ភេទប្រុស អាយុ៣៩ឆ្នាំ ត្រូវជាឪពុករបស់យុវជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ រូបខ្លួនបានអង្គុយមុខផ្ទះនៅក្បែររោងបុណ្យ និងកំពុងពិភាក្សាគ្នាជាមួយ បងប្អូននៅតុមូល លុះបន្តិចក្រោយមក ឃើញក្មេងប្រុសឈ្មោះណាត សុខនុត ភេទប្រុស អាយុ៨ឆ្នាំ ដែលកំពុងរត់លេងជាមួយកូនប្រុសរបស់ខ្លួន ដែលពួកគេរត់លេងនៅរោង ចុងភៅដែលនៅខាងត្បូង ជាប់ផ្ទះខ្លួន ហើយក្មេងខាងលើ បានរត់មកប្រាប់ឈ្មោះស៊ឹម ណាត ជាឪពុកថា បងណាង វាយខ្លួនចង់បាក់ដៃហើយ រូបខ្លួនបានស្ទុះទៅមើល ស្រាប់តែឃើញកូនរបស់ខ្លួនដេកនៅលើដី ជើងជាប់ នឹងបង្គោលរោង ហើយគ្មានកម្រើកអ្វីសោះ រួចពួកខ្លួនបានយកកូនទៅពេទ្យបង្អែកស្រុក ស្រាប់តែពេទ្យពិនិត្យរួច ប្រាប់ថា កូនរបស់គាត់បានស្លាប់បាត់ទៅហើយ។

យោងតាមកំណត់ហេតុបំភ្លឺរបស់ឈ្មោះស៊ឹម ណាត ភេទប្រុស អាយុ៣០ឆ្នាំ បានឱ្យដឹងថា នៅមុនពេលកើត ហេតុ កាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ខ្លួនបានមកបុណ្យខួប៧ថ្ងៃ របស់យាយ ឈ្មោះសាត ដែលស្ថិតនៅភូមិកើតហេតុខាងលើ លុះកម្មវិធីបុណ្យ ដំណើរការរហូតដល់យប់ ជិតចប់កម្មវិធី ពួកខ្លួនមានគ្នា៣-៤នាក់ បានអង្គុយផឹកស៊ីធម្មតា រហូតដល់ម៉ោងកើតហេតុ ស្រាប់តែកូនប្រុសរបស់ខ្លួន ឈ្មោះណាត សុខនុត ភេទប្រុស អាយុ៨ឆ្នាំ បានរត់មកប្រាប់ថា ដៃគេមានគេវ៉ៃដូចចង់បាក់ដៃហើយ រួចខ្លួនក៏សួរថា នរណាគេវាយ? តែកូនរបស់ខ្លួនមិននិយាយទេ គិតតែពីយំ ហើយកូនរបស់ខ្លួនបានចាប់ទាញដៃរបស់ខ្លួន ឱ្យទៅមើល រួចខ្លួនក៏ដើរទៅតាមកូន ពេលទៅដល់រោងចុងភៅធ្វើម្ហូប នៅខាងត្បូងផ្ទះបុណ្យ ប្រហែល២ម៉ែត្រ ស្រាប់តែឃើញក្មួយរបស់ខ្លួន ឈ្មោះណេ សំណាង ដេកផ្ងារ ហៀរទឹកនំបញ្ចុកចេញតាមមាត់ ចំណែកជើងស្តាំ ជាប់នឹងបង្គោលរោងចុងភៅ  ខ្លួនក៏បានស្រែកហៅឱ្យគេមកជួយ។ ពេលនោះក៏មានគ្នីគ្នាមកចាប់ទាញអាវចេញមកក្រៅ ហើយនាំគ្នាជួយរឺត រួចក៏បញ្ជូនទៅពេទ្យស្រុក បាន១ម៉ោងក្រោយមក ពេទ្យក៏ឱ្យមកផ្ទះវិញ ដោយប្រាប់ថា ជនរងគ្រោះបានស្លាប់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកច្ចិជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា នៅលើខ្លួនសព មានស្លាកស្នាមខ្លោចជាំនៅលើម្រាមកូនជើងខាងស្តាំ ក្រៅពីនេះពុំមានឃើញស្លាកស្នាមអ្វីផ្សេងទេ។ តាមការសន្និដ្ឋាន យុវជនរងគ្រោះពិតជាស្លាប់ដោយសារខ្សែភ្លើងឆក់ប្រាកដមែន។

សពយុវជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES