Tuesday, May 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម វ៉ៃខ្នោះស្រីស្អាត លួចលុយ៣លាន

 វ៉ៃខ្នោះស្រីស្អាត លួចលុយ៣លាន

ខេត្តកោះកុង ៖ នារីវ័យក្មេងម្នាក់ បានបែកគំនិតលួចលុយពីក្នុងហាងស៊ុប ១កន្លែង បានចំនួន៣លានរៀល និងទូរស័ព្ទ ១គ្រឿង លុះ២ថ្ងៃក្រោយមក ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន នាំយកទៅចាត់ការតាមច្បាប់។

ករណីលួចលុយនិងទូរស័ព្ទនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃ០៥ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចហាងស៊ុប ១កន្លែង យីហោ បញ្ញា មានទីតាំងស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មាន ជ័យ ក្រុងខេមរភូមិន្ទ។

នារីជាជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះកែវ ស្រីល័ក្ខ អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ ចំណែកជនរងគ្រោះ មានឈ្មោះអ៊ីង ឈត ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបលក់ដូរ ស្នាក់នៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្មាច់មានជ័យ បានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះអ៊ីង ឈត ពីករណីបាត់លុយ ចំនួន៣លានរៀល និងទូរស័ព្ទ ១គ្រឿង។ ក្រោយទទួលបណ្តឹង កម្លាំងជំនាញបានធ្វើ ការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួននារីសង្ស័យ ឈ្មោះកែវ ស្រីល័ក្ខ ព្រមទាំងដកហូតបានវត្ថុតាង រួមមាន លុយចំនួន ៣៥៣ ០០០រៀល និងទូរស័ព្ទ Oppo ចំនួន២គ្រឿង។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅផែនការងារព្រហ្មទណ្ឌចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES