Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិUN៖ ​ការ តាក់តែងច្បាប់​តាំងទី លំនៅថ្មី​របស់អុីស្រាអែល ​រំលោភច្បាប់អន្តរជាតិ

UN៖ ​ការ តាក់តែងច្បាប់​តាំងទី លំនៅថ្មី​របស់អុីស្រាអែល ​រំលោភច្បាប់អន្តរជាតិ

UNអគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​ឲ្យ​ដឹង​កាលពីថ្ងៃអង្គារ​ថា​ការ​តាក់តែងច្បាប់​ថ្មី​មួយ​របស់អ៊ីស្រាអែល​ដែល​អនុញ្ញាត​ឲ្យ​ជនជាតិជីហ្វី​រាប់សិបនាក់​តាំងទីលំនៅ​ក្នុងតំបន់​ប៉ុស្តិ៍ជួរមុខ​នៅ​តំបន់​ West Bank របស់ប៉ាឡេស្ទីន​គឺជាការ​រំលោភ​ច្បាប់អន្តរជាតិ​ ។

លោក Guterres បានថ្លែងថា​លោកពិតជាមានការសោកស្តាយ​យ៉ាងពន់ពេក​ដែល​មានការ​អនុម័តលើ​សេចក្តីព្រាងច្បាប់​មួ​​យ​ដែល​រដ្ឋាភិបាល​ជាច្រើន​នៅទូទាំ​ងពិភពលោក​មើលឃើញថា​ជាការ​បំផ្លាញ​នូវ​ដំណោះ​ស្រាយរវាងរដ្ឋពីរ​នៅក្នុង​ជម្លោះ​អ៊ីស្រាអែល​-ប៉ាឡេស្ទីន ។

លោកបានបន្ថែមថា​សេចក្តីព្រាងច្បាប់នេះ​គឺផ្ទុយស្រឡះពី​ច្បាប់អន្តរជាតិហើយ​វានឹង​​នាំឲ្យ​កើតមាន​នូវ​ផលវិបាក​ផ្លូវច្បាប់​សម្រាប់​អ៊ីស្រាអែល​ទៀតផង ។

ប្រមុខអង្គការ​សហប្រជាជាតិ​រូបនេះថែមទាំងបាន​សង្កត់ធ្ងន់​ជាថ្មីម្តងទៀត​អំពី​ភាព​ចាំបាច់​ក្នុងការ​ចៀសវាង​នូវ​សកម្មភាពនានា​ដែលនឹង​ងាកចេញពី​ផ្លូវ​ត្រឹមត្រូវ​ក្នុង​ដំណោះស្រាយរវាងរដ្ឋទាំងពីរ ។ លោកបន្តថា​បញ្ហា​នានា​ចាំបាច់ត្រូវតែ​ដោះស្រាយ​តាមរយៈ​ការ​ចរចា​។

ការ​តាំងទីលំនៅ​ក្នុងទាំងតំបន់​ West Bank និង​ភាគខាងកើត​ក្រុងហ្ស៊េរុយសាឡិម​បានបង្ហាញឲ្យ​ឃើញ​ថាជា​ភាព​ខុសច្បាប់​​អន្តរជាតិ​ហើយ​ថែមទាំង​រាំងខ្ទប់​នូវ​សន្តិភាព​ដូចដែលពួកគេ​បាន​កសាងឡើង​លើ​ដែនដីនោះ ។

ជាមួយនិង​ករណីនេះ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​នឹងលើកយក​មក​​ពិភាក្សា​អំពី​ជម្លោះ​លើ​ការតាំងទីលំនៅ​របស់ជនជាតិ​អ៊ីស្រាអែល​ក្នុង​អំឡុង​ពេល​នៃកិច្ចប្រជុំ​នៅ​ថ្ងៃទី​១៥កុម្ភះខាងមុខ​។

 

 

RELATED ARTICLES