Wednesday, December 11, 2024
Homeតារាខ្មែរហេតុអីឡាយ លក្ខិណា ៖ស្នេហ៍ស្រី ?

ហេតុអីឡាយ លក្ខិណា ៖ស្នេហ៍ស្រី ?

ភ្នំពេញ៖រយៈពេលជិត៥ឆ្នាំហើយដែលអ្នកនាងឡាយ លក្ខិណា បានពន្យាពេលវិលត្រឡប់​មក​ស្រុកវិញ ហើយបន្ដសម្ងំនៅកាណាដាដោយមានព័តមានថានាងបាន​ផាត់ចោល​សំណើរ​ស្នេ​ហ៍​ប្រុសៗនៅទីនោះព្រោះតែជាប់ស្នេហ៍ថៅកែស្រីម្នាក់។ទោះជាអ្នកនាងលក្ខិណា ធ្លាប់ប្រាប់​អ្នក​​យកព័តមានយើងថានាងជាមនុស្សស្រីស្រលាញ់ប្រុសមែន ប៉ុន្ដែរូបភាពជាច្រើន​បង្ហាញ​ពី​ភាពស្អិតល្មូតផ្អែមល្ហែមស្នេហ៍រវាងនាងនិងថៅកែស្រីនោះ ហើយគេអាចសន្និដ្ឋានបានថាការ​មិន​វិលមកស្រុកវិញរបស់នាងព្រោះតែអ្នកមេម៉ាយជាប់​អន្ទាក់ស្នេហារបស់ថៅកែស្រី​នោះតែ​ម្ដង។តាតាឧកញ៉ាខ្លះនៅខ្មែរដែលធ្លាប់លួចស្នេហ៍អ្នកមេម៉ាយទ្រលុកទ្រលន់ឡាយ លក្ខិណា បានបង្ហា ញអារម្មណ៍សោកសា្ដយរូបសម្រស់នាងដែលសុខចិត្តផាត់ចោលប្រុសៗទាំងឡាយ ដើ​ម្បីជ្រើសយកស្រី ខណៈដែលអំឡុងរស់នៅខ្មែរគេមិនដែលលេចឭ​ថានាងជាមនុស្សស្រីស្រ​លាញ់ស្រីឡើយ ប៉ុន្ដែពេលនេះអ្វីៗមានការប្រែប្រួលក្រឡាប់ចាក់អស់ហើយ ព្រោះអ្នកនាង​លក្ខិ​ណា លែងទុកចិត្តមនុស្សប្រុសពោលគឺនាងជ្រើស​ផ្លូវសាងស្នេហាបញ្ច្រាស​ទិសវិញនោះ​យកប្ដីជាស្រ្ដីភេទដូចគ្នា ។

គួររំលឹកថាឡាយ លក្ខិណា បានចេញទៅកាណាដាជាលើកទី២ កាលពីខែសីហា ឆ្នាំ​២០១៩ ហើយតាមគម្រោងនាងច្រៀងសម្ដែងតែ៣ខែប៉ុណ្ណោះ នឹងត្រូវវិលវិញនៅដើមខែ វិច្ឆិ​កា​​ឆ្នាំ២០១៩ ។ប៉ុន្ដែពេលនេះជិត៥ឆ្នាំទៅហើយនៅតែគេមិនឃើញអ្នកនាងលក្ខិណា វិល​មក​ស្រុកដដែល ហើយនាងធ្លាប់ប្រាប់ថារស់នៅទីនោះនាងច្រៀង នៅផលិតកម្មមួយឈ្មោះ Sandap Production ដែលត្រូវថតទាំងAudio និងMV ផងដែរ។អ្ននាងលក្ខិណា ថានាងពិត​ជា​ទទួលបានសិទ្ធិពេញលេញពីថៅកែក្រុមហ៊ុនកម្សាន្ដដ៍ធំមួយមែន ដែលនាងអាចសម្រេចចិត្ត​ក្នុង​ការជ្រើសរើសយកតារាខ្មែររូបណាមកច្រៀងនៅកាណាដា ហើយ​ម្ចាស់​ក្រុមហ៊ុន​នោះចាំ​តែOk តាមពីក្រោយនាង។ប៉ុន្ដែក្រោយផ្ទុះរឿងនាងនិង​ថៅកែស្រីបង្កាត់​ភ្លើង​ស្នេ​ហាជាមួយគ្នា​នោះ​អ្នកនាងលក្ខិណា ក៍មិនដែលឆ្លើយតបរាល់សំណួររបស់អ្នកយក​ព័តមានយើងតាមឆាត​ហ្វេសបុកទៀតឡើយ។

 ក្រៅពីអ្នកនាងឡាយ លក្ខិណា តារាដែលជ្រើសគូស្នេហ៍ភេទដូចគ្នាមានដូចជា​ម៉ៃយ៉ា ,លី អ៊ីវ៉ាធីណា ,អេនីហ្សាម ,ចៅខ្មែរនិងម៉ា ដូណា ជាដើម ខណៈដែលតារាខ្លះទៀតមាន​ដូចជា​ឌុច សុភា និងស៊ឹម ថៃណា ជាដើមក៍ធ្លាប់ត្រូវបានគេសង្ស័យថាពួកគេស្នេហាភេទដូចគ្នាដែរ តែ​អ្នកទាំងនោះច្រានចោល ។សម្រាប់អ្នកនាងឡាយ លក្ខិណា វិញនាងកាក់កបក្នុងការ​ច្រៀង​សម្ដែងនៅកាណាដា ជាមួយតារាខ្មែរដែលនាងបានជ្រើសយកទៅតាមរយៈ​ក្រុមហ៊ុន​របស់​ថៅ​កែស្រីនោះដែលកន្លងមកនាងធ្លាប់ច្រៀងជាមួយលោកឆន សុវណ្ណារាជ ,នៅ ស៊ីនឿន និង​ឈិន ម៉ានិច្ច ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនៅទីនោះទៀតផង។អ្នកមេ​ម៉ាយសាច់ចាំរូបនេះក៍ធ្លាប់​បង្ហួសចេញទៅច្រៀងសម្ដែងកម្មវិធីមួយចំនួននៅអាមេរិកផងដែរ ដោយមានកម្មវិធីខ្លះ​នាង​ថែម​ទាំងលេងខ្លួនស៊ិចស៊ី បង្អួតគល់ដើមទ្រូងយ៉ាងទ្រលុកទ្រលន់មិនចាញ់ក្រមុំឡើយ ទើប​ធ្វើឲ្យប្រុសៗទាំងនៅអាមេរិកនិងកាណាជ្រួលជ្រើម ប៉ុន្ដែចុងក្រោយពួកគេស្រឡាំងកាំង និង​ដាច់ចង្កេះទៅវិញ ព្រោះតែអ្នកនាងលក្ខិណា មើលរំលងប្រុសៗហើយបេតីថៅកែស្រី ។

 គិតត្រឹមឆ្នាំ២០២៤ នេះមានតារាខ្មែរបានជ្រើសគូស្នេហ៍និងរស់នៅកាណាដាមាន​ដូច​ជាអ្នកនាងសៀម ស្រីណុច ,ម៉ុក អានីត និងរស់ ម៉ូនីកា ជាដើម ខណៈដែលមាស សុខសោភា វិញស្វាមីបានតាមនាងមករស់នៅខ្មែរជាង១០ឆ្នាំទៅហើយ និងស្ងាត់ដំណឹងនាងចង់ទៅ​នៅ​កាណាដាតាមប្ដី ។អ្នកជំនាញសិល្បៈបានលើកឡើងថាមូល ហេតុដែលតារាស្រី​ស្អាតៗខ្លះ​ងាក​មកជ្រើសរើសគូស្នេហាជាភេទដូចគ្នា ព្រោះតែមួយចំនួនធ្លាប់រងការខូចចិត្ត ឈឺចាប់​ដោ​យ​សារមនុស្សប្រុសក្បត់ចិត្ត ហេតុនេះហើយបានជាពួកគេសាកល្បងស្រី​ដូចគ្នាវិញ​ម្ដង​ដែល​មានខ្លះបានចាក់មេជីវិតយកកូនបន្ដពូជទៀតផង ៕

RELATED ARTICLES