Wednesday, July 9, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឈ្លោះគ្នាតាមផ្លូវ ខឹងប្រពន្ធចុះដើរ ប្តីដុតម៉ូតូចោល

ឈ្លោះគ្នាតាមផ្លូវ ខឹងប្រពន្ធចុះដើរ ប្តីដុតម៉ូតូចោល

ភ្នំពេញ ៖ ប្តីប្រពន្ធ ២នាក់ ជិះម៉ូតូដឹកគ្នាតាមផ្លូវសុខៗ មិនដឹងថាមានរឿងអ្វី ឈ្លោះប្រកែកគ្នា រហូតដល់បុរសជាប្តីស្រែកគំហកដាក់ប្រពន្ធ ធ្វើឱ្យប្រពន្ធខឹង ក៏ចុះដើរ ទោះប្តីហៅឱ្យឡើងជិះម៉ូតូវិញយ៉ាងណាក៏មិនខ្ចីជិះ ជាហេតុធ្វើឱ្យបុរសជាប្តីផ្ទុះកំហឹង ក៏ឈប់ម៉ូតូ រួចដុតចោល បណ្តាលឱ្យឆាបឆេះហ្មត់ សល់តែគ្រោងឆ្អឹងដែក។

ករណីប្តីប្រពន្ធឈ្លោះគ្នាដុតម៉ូតូចោលនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង៣៩នាទីព្រឹក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១១៨ កែងនឹងផ្លូវមាត់ទន្លេ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញប្តីប្រពន្ធមួយគូខាងលើ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ ដឹកគ្នាតាមបណ្តោយផ្លូវ១១៨។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ បុរសជាប្តីមានទំនាស់ពាក្យសម្តីជាមួយប្រពន្ធ រហូតដល់បុរសជាប្តីបានឈប់ម៉ូតូ រួចហើយបានស្រែកគំហកខ្លាំងៗដាក់ប្រពន្ធ ធ្វើឱ្យស្ត្រីជាប្រពន្ធខឹង ក៏ចុះពីលើម៉ូតូ ទុកឱ្យប្តីជិះតែឯង។

ប្រភពដដែល បន្តថា បន្ទាប់មក បុរសជាប្តីបានព្យាយាមហៅប្រពន្ធឡើងជិះម៉ូតូវិញ តែស្ត្រីជាប្រពនមិនខ្ចីឡើងជិះ សុខចិត្តដើរ ជាហេតុធ្វើឱ្យបុរសជាប្តីមួម៉ៅក្តៅចិត្ត ក៏បានយកដែកកេះមកមកជន្លដុតម៉ូតូ ដើម្បីគំរាមប្រពន្ធ ប៉ុន្តែគ្រាន់តែបើកគម្របធុងសាំង ក៏ស្រាប់តែឆាបចំហេះសាំង បណ្តាលឱ្យមានអណ្តាតភ្លើងឆេះម៉ូតូតែម្តង។

ប្រភពខាងលើ បានបញ្ជាក់ថា លុះពេលឃើញភ្លើងឆេះម៉ូតូបែបនេះ ធ្វើឱ្យប្តីប្រពន្ធអ្នកទាំងពីរ ភ័យឆោឡោ នាំគ្នាស្ទុះទៅកើបដីខ្សាច់ មកបាចជះពន្លត់ភ្លើងដែរ តែដោយសារភ្លើងឆេះពេញបន្ទុកទៅហើយ ទើបមិនរលត់  បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ ភ័យខ្លាចភ្លើងឆេះរាលដាលកាលន់តែខ្លាំងឡើង ក៏ទាញយទុយោទឹក មកជួយបាញ់ពន្លត់រហូតដល់ភ្លើងបានរលត់ទាំងស្រុង។ ប៉ុន្តែយ៉ាងណា ម៉ូតូរបស់ប្តីប្រពន្ធអ្នកទាំង២នោះ ត្រូវភ្លើងឆេះអស់ សល់តែគ្រោងឆ្អឹងដែកប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ ប្តីប្រពន្ធខាងលើ លែងឈ្លោះប្រកែកគ្នា រួចក៏នាំគ្នាយកគ្រោងឆ្អឹងម៉ូតូយកផ្ទះវិញបាត់ទៅ៕

RELATED ARTICLES