Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរឡើងផ្ទះ ម្ចាស់ផ្ទះចាក់សោបង្ខាំងចាប់

ចោរឡើងផ្ទះ ម្ចាស់ផ្ទះចាក់សោបង្ខាំងចាប់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលបឡើងទៅលើផ្ទះប្រជាពលរដ្ឋ ប៉ុនប៉ងលួចទ្រព្យសម្បត្តិ តែគាប់ជួនត្រូវម្ចាស់ផ្ទះមើលឃើញតាមកាមេរ៉ាសុវត្ថិភាព ក៏ចាក់សោពីខាងក្រៅជាប់ រួចហៅកម្លាំងប្រជាការពារ មកឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចភ្លាមៗ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ នៅត្រង់ចំណុចភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ ម្ចាស់ផ្ទះខាងលើ កំពុងនៅខាងក្រោម បន្ទាប់មកស្រាប់ តែបានឃើញតាមរយៈកាមេរ៉ាសុវត្ថិភាព មានជនសង្ស័យម្នាក់ ឡើងទៅបន្ទប់ជួលខាងលើ ដោយសារតែមិន មែនជាអ្នកជួលនៅទីនោះ ទើបម្ចាស់ផ្ទះចាក់សោជណ្តើរខាងក្រោមជាប់ រួចរាយការណ៍ទៅកម្លាំងប្រជាការពារសង្កាត់ មកឃាត់ខ្លួនជនសង្ស័យ រួចប្រគល់ជូនសមត្ថកិច្ចភ្លាមៗតែម្តង។

ក្រោយឃាត់ខ្លួននិងឆែកឆេររួចមក ឃើញថាជនសង្ស័យមានឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំ នួនទៀតផង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅផ្នែកព្រហ្មទណ្ឌដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES