Saturday, July 27, 2024
Homeតារាខ្មែរព្រាប សុវត្ថិ ៖នាំកូនទៅអាមេរិក

ព្រាប សុវត្ថិ ៖នាំកូនទៅអាមេរិក

ភ្នំពេញ៖ព្រាប សុវត្ថិ បានដឹកដៃប្រពន្ធអ្នកស្រីឡុង ស្រីមុំ និងកូនទាំង៣របស់លោកហោះ​ទៅអាមេរិកកាលពីព្រឹកថ្ងៃទី១២ ឧសភា ដែលតាមព័តមានថាលោកឧកញ៉ាស្នាយ និងកូន​ប្រុសក៍មានការច្រៀងសម្ដែង រយៈពេលខ្លីនៅទីនោះនិងតំណើរកម្សាន្ដជាលក្ខណៈគ្រួសារផងដែរ ។ទាំងម្ដាយបង្កើតលោកព្រាប សុវត្ថិ អ្នកស្រីផូ សំណាង និងម្ដាយក្មេកអ្នកស្រីគង់ បុប្ផា បានជូនដំណើរលោកសុវត្ថិ និងកូនប្រុសលោកឡើងយន្ដហោះ ហើយជូនពរឲ្យជោគជ័យលើទឹកដី​អាមេរិក​ដូច​គ្នា ។

  សូមបញ្ជាក់ថាព្រាប សុវត្ថិ តែងតែចេញទៅច្រៀងសម្ដែងនៅបរទេស​យ៉ាងហោច​ណាស់​​​ក្នុង១ឆ្នាំម្ដងដែរ ពិសេសនៅរដូវធ្លាក់ភ្លៀងដែលស្បើយពីConcerts ក្នុងស្រុក ហើយ​ដោយសារតែលោកច្រៀងបទមរតកដើមបានយ៉ាងពិរោះទើបទៅសម្ដែងនៅទីណាមានអាណិកជនខ្មែរនៅទីនោះគាំទ្រណែនៗសាល។ប៉ុន្ដែតាំងពីព្រាប សុវត្ថិ ចេញពីហង្សមាស​ចូល​Galaxy គេឃើញអ្នកគាំទ្រលោកសុវត្ថិ ខ្លះមានការប្ដូរចិត្តពិសេសគឺក្រោយពេលដែល​លោក​ទទួល​បានដីបឹងតាមោគចំនួន៣ហិកតា ក្នុងខណ្ឌព្រែកព្នៅ ចុះហត្ថលេខា ដោយអតីត​នាយក​រដ្ឋមន្រ្ដីកាលពីថ្ងៃទី១៣ខែមេសា ឆ្នាំ២០២២ នោះលោកសុវត្ថិ ធ្លាប់ត្រូវបានក្រុមអ្នកស្រ​លាញ់​បរិស្ថាន,អ្នកគាំទ្រលោកនៅកូរ៉េ និងអូស្រា្ដលី មួយចំនួនព្រមានលែងស្ដាប់​ចម្រៀង​របស់​លោក​​​ទៀតផង។បើទោះជាមានFan ព្រមានធ្វើពហិការបែបនេះក្ដី តែគេសង្កេតឃើញ​ថានៅ​តាមឆាកទាំងក្នុងនិងក្រៅស្រុកគេឃើញលោកសុវត្ថិ នៅតែ​មានការគាំទ្រច្រើននៅឡើយ ពោ​លគឺអ្នកមិនចូលចិត្តមានចំនួនតិចជាងអ្នកចូល​ចិត្ត។​ដោយ​ឡែកសម្រាប់ការចេញ​ទៅច្រៀង​សម្ដែងនៅអាមេរិកឆ្នាំមុនៗ ព្រាប សុវត្ថិ ធ្លាប់ទទួលបានការ​គាំទ្រច្រើន​ហើយពេលវិល​ត្រឡប់​មកវិញលោកតែងតែប្ដូររថយន្ដថ្មី ឬទិញឡានទំនើបឲ្យកូន​ប្រុសជិះដោយកម្មង់ពីបរទេស​ទៀតផង ។

 គួរកត់សម្គាល់ថាព្រាប សុវត្ថិ បានជ្រកនៅGalaxy រយៈពេលជិត៤ឆ្នាំហើយ ដែល​ពេល​នេះលោកបានយកកូនទី១ និងទី៣ឲ្យចូលច្រៀងជាមួយខ្លួន ប៉ុន្ដែបានបន្ដផ្អឹបកូនទី​២​សុវត្ថិ មុនីនាគ ឲ្យនៅក្រៅឆាកដដែល ក្រោយចាកចេញពីហង្សមាសទើបធ្វើឲ្យមុនីនាគ កាន់​តែស្ងប់ស្ងាត់បែបនេះ។អ្នកគាំទ្រលោកសុវត្ថិ បានលើកឡើងថាតារាវ័យ៤៩ឆ្នាំ រូបនេះ​មិន​មាន​បទចម្រៀងផ្ទុះដូចកាលនៅផលិតកម្មចាស់នោះទេ ហើយអំឡុងវ័យកាន់តែ​ជ្រេបែប​នេះ​លោក​សុវត្ថិ ព្យាយាមយកបទពិសោធន៍របស់ខ្លួនឲ្យកូនទាំង៣ដើរតាម​គន្លង​លោក។តែ​គេមិនទាន់​ដឹង​ទេថាតើក្នុងចំណោមកូនទាំង៣នោះ១ណានឹងអាចស្នងតំណែងលោកសុវត្ថិ នាពេល​ខាង​មុខឡើយ ព្រោះតារានៅGalaxy ពេលនេះមានតែខេមរៈ សិរីមន្ដ ម្នាក់ប៉ុណ្ណោះ​ដែលកំពុងតែ​អុកឡុកទីផ្សារចម្រៀង រហូតពេលខ្លះធ្វើឲ្យលោកសុវត្ថិ នៅទ្រឹងតែម្ដង។

 អ្នកជំនាញសិល្បៈបានលើកឡើងថាប្រសិនបើលោកព្រាប សុវត្ថិ លែងសូវសកម្មក្នុង​ការ​ចេញ​មុខ​​ការពារថៅកែដូចមុនទៀតនោះលោកនៅតែអាចរក្សារ​ទីផ្សារចម្រៀងបានទាំង​ក្នុង​និង​ក្រៅស្រុក ប៉ុន្ដែបើទៅដល់ណាមានអ្នកគាំទ្រព្រមានធ្វើពហិការនោះលោកសុវត្ថិ ប្រា​កដជា​ពិបាករក្សារតំណែងជាមិនខាន ព្រោះអ្នកសិល្បៈនៅលើមហាជនជាអ្នកកំណត់ពីជោគ​វាសនាពួកគេ មិនមែនតារាជាអ្នកកំ​ណត់ឲ្យទស្សនិកជនគាំទ្រខ្លួននោះទេ។ ដោយឡែកលលោកនូ ស៊ឹប ធ្លាប់ប្រាប់ថាព្រាប សុវត្ថិ អាយុ​៤៩ឆ្នាំ ច្រៀងមិនទាន់ធ្លាក់​សម្លេង​ទេ ព្រោះអ្នក​សិល្បៈសំខាន់លើសុខភាព មិនមែនអាយុ​ឡើយ​  ។ប៉ុន្ដែលោកថា”រលកក្រោយ ច្រានរលកមុន “ហេតុនេះបើព្រាប សុវត្ថិ គ្មានបទ​ល្បីៗ​ទៀតនោះក៍មិនអា​ចនាំមុខគេនៅ​Galaxy បានទៀតដែរ ។

  ក្រៅពីព្រាប សុវត្ថិ តារាដែលបណ្ដុះកូនឲ្យស្នងអាជីពសិល្បៈមានដូចជាលោកហួរ ឡាវី ,ម៉េង កែវពេជ្ជតា ,កែវ កល្យាណ ,សឿន ផាភួង  និងខាន់ ជេសម៍ ជាដើម ៕

RELATED ARTICLES