Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡើងចងទទឹក ខ្សែភ្លើងឆក់ស្លា...ប់

ឡើងចងទទឹក ខ្សែភ្លើងឆក់ស្លា…ប់

ខេត្តព្រះសីហនុ ៖ យុវជនម្នាក់ ត្រូវខ្សែភ្លើងឆក់ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈពេលឡើងចងទទឹក ពេលមេឃដែលកំពុងភ្លៀង។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៤០នាទីយប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់។

យុវជនរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ មានឈ្មោះគង់ សំណាង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់។

តាមការបំភ្លឺពីឈ្មោះជីវ សុណា ភេទស្រី អាយុ៤០ឆ្នាំ ត្រូវជាម្តាយរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ មេឃកំពុងតែភ្លៀង ហើយទបង្ហូរទឹកនៅផ្ទះរបស់គាត់បានហូរលិច ពេលនោះកូនរបស់គាត់ (ជនរងគ្រោះ) បានដាក់ជណ្តើរ ឡើងទៅចងទ កុំឱ្យលិច ស្រាប់តែអកុសល ពេលកំពុងចងនោះ ខ្សែភ្លើងបានឆ្លងចរន្ត ឆក់កូនរបស់គាត់តែម្តង ឃើញដូចនោះ គាត់បានហៅបងប្អូនឱ្យមកជួយដែរ តែពេលមកដល់ កូនរបស់គាត់បានស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្សែភ្លើងឆក់ប្រាកដមែន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES