Saturday, July 27, 2024
Homeតារាខ្មែរតារាសម្ដែងណាវ៉ាត់ត្រា ថាពេញចិត្តតួកាច

តារាសម្ដែងណាវ៉ាត់ត្រា ថាពេញចិត្តតួកាច

ភ្នំពេញ៖រឿងអប់រំខ្លីមួយដែលមានចំណងជើងថា”សំរាម “សម្ដែងដោយលោកចាន់ស៊ី ណាវ៉ាត់ត្រា ជាមួយតារាថ្មីៗផ្សេងទៀត ទទួលបានការសរសើរថាលោកចាន់ស៊ី លេងតួកាចសម បើទោះជាចឬកពិតនៅក្រៅឆាកលោក​ជាបុរសសុភាពរាបសារម្នាក់ក្ដី ។ចំណែកសាមីខ្លួនផ្ទាល់លោកស៊ីណាវ៉ាត់ត្រា បានអះអាងថាលោកពេញចិត្តចំពោះការលើកទឹកចិត្តនេះ ហើយក្នុងនាមជាតារាសម្ដែងម្នាក់លោកចង់សម្ដែងជាតួអង្គឲ្យបានគ្រប់រសជាតិ ។លោកបន្ថែមថាក៍ពេញចិត្តក្នុងការថតសម្ដែងជារឿងខ្លីៗអប់រំតទៅទៀតដែរ ពិសេសគឺទាក់ទងការធ្វើឲ្យទីក្រុងភ្នំពេញកានតែស្រស់ស្អាតថែមទៀត តាមរយៈការចូលរួមដាក់សំរាមឲ្យបានត្រឹមត្រូវរបស់ពល​រដ្ឋទាំងអស់។

 លោកចាន់ស៊ី ណាវ៉ាត់ត្រា ក៍បានឲ្យដឹងដែរថាបន្ទាប់ពីក្រុមជំនាញIT របស់លោកបានទាញយកហ្វេសបុកពីក្រុមចោរ(Hacker )បានមកគ្រប់គ្រងវិញ ពេលនេះលោកមានអារម្មណ៍ល្អឡើងវិញ ហើយបន្ដការងារសិល្បៈ​ជាធម្មតាដែលហើយថ្មីៗនេះលោកទើបបានថតស្ពតឲ្យទឹកដោះគោម៉ាកDreamy Sure ទៀតផង ខណៈដែលមុននេះលោកក៍ទើបថតMV បទចម្រៀងថ្មីរបស់តារាថោន លោកហាន រីខត ដែរ ។ចំណែកការងារក្រៅពីសិ​ល្បៈ​របស់លោកគឺការធ្វើជាមេការនៅខារ៉ាអូខេមួយនាពេលរាត្រីនោះលោកថានៅបន្ដដដែល ។          

តារាសម្ដែងមានប្រវត្តិកម្សត់កំព្រាឪពុកតាំងពីតូចមានស្រុកកំណើតនៅខេត្តបាត់ដំបងលោកស៊ីណាវ៉ាត់ត្រា ថាសម័យនេះមនុ​ស្សភាគច្រើនមានបញ្ហាពិបាករឿងលុយកាក់ ហេតុនេះបើអាចធ្វើការងារណាបន្ថែមពីអាជីព​សិល្បៈ​ត្រូវតែឆ្លៀតដើម្បីផ្គត់ផ្គងជីវភាពប្រចាំថ្ងៃជារឿងសំខាន់។លោកថាមិនដែលខ្លាចគេមើលងាយ រឿងគេថាជាតារាសម្ដែងម្នាក់ដែរ តែទៅធ្វើជាមេការខារ៉ាអូខេនោះទេ ប៉ុន្ដែលោកពេញចិត្តការងារមួយនេះព្រោះសិល្បៈជាការស្រលាញ់ ប៉ុន្ដែការងារក្រៅម៉ោងជាមេការខារ៉ាអូខេនោះលោកបានជួបភ្ញៀវល្អៗភាគច្រើន ពិសេសគឺមានថៅកែដ៍ល្អលើកទឹក​ចិត្តលោកទៀតផង ។ប៉ុន្ដែលោកថាការថតភាពយន្ដ ,MV ,រឿងខ្លីៗ និងស្ពត នៅតែជាផ្នែកមួយនៃការងារដែលលោកស្រលាញ់បំផុតក្នុងអាជីព ៕

RELATED ARTICLES