ភ្នំពេញ៖សួស វីសា បានបន្ទោសខ្លួនឯងថាជាមនុស្ស”ចោលម្សៀត” ដែលការវាចាបែនេះក្រោយពីម្ដាយក្មេករបស់នាងលោកស្រីលាក់ ឌី បានទទួលមរណភាពកាលពីថ្ងៃ១៤ ឧសភា វេលាម៉ោង២,២០នាទីព្រឹក នៅស្រុកកោះធំ ខេត្តកណ្ដាល ទើបធ្វើឲ្យវីសា មិនអស់ចិត្ត និងអាលោះអាល័យស្ដាយម្ដាយខ្លាំងណាស់ ព្រោះនាងថាមានរឿងជាច្រើនដែលនាងត្រូវនិយាយជាមួយ ប៉ុន្ដែពេលនេះគាត់បានទៅចោលនាងដោយគ្មានថ្ងៃវិលត្រឡប់ឡើយ ។
សួស វីសា វាចាលាយឡំទឹកភ្នែកថា”កូនប្រសាម្នាក់នេះមានពាក្យច្រើនណាស់ដែលត្រូវនិយាយជាមួយម៉ែ តែមិនទាន់បាននិយាយផង ម៉ែក៍ទៅចោលកូនបាត់ ហេតុអ្វីលឿនម្លេះ?កូនប្រសារចោលម្សៀតឈឺចាប់ណាស់ម៉ែ កូនសុំខមាទោសអ្នកម្ដាយកំសត់”។
ចំណែកនៅលើហ្វេសបុករបស់លោកប៊ុនថុល ប៊ុនថង ហៅថមមី វិញលោកក៍បានស្រណោះអាលោះម្ដាយខ្លាំងណាស់ដោយបង្ហូទឹកភ្នែកជាមួយសំណេរដ៍ឈឺចាប់ថាម្ដាយលោកជាមនុស្សល្អណាស់ និងមានពលរដ្ឋ បងប្អូន សាច់ញាត្តិគោរពស្រលាញ់ ព្រោះលោកស្រីលាក់ ឌី ជាស្រ្ដីដ៍ច្នើមប្រចាំភូមិ ក្នុងការជួយសង្គម និងធ្វើបុណ្យតាមវត្តអារ៉ាមជាច្រើន ហេតុនេះបុណ្យរបស់ម្ដាយលោកសងមិនអស់ទេ ។លោកថមមី ថាពីពេលនេះតទៅលោកលែងបានជួបមុខម៉ែទៀតហើយ គឺមានតែបួងសួងឲ្យម៉ែទៅកាន់ឋានសួគ័ ហើយលោកសូមសន្យាថានឹងមើលថែគ្រួសារឲ្យបានល្អបំផុត ដើម្បីឲ្យម្ដាយលោកមើលពីឋានសួគ័។ជាមួយគ្នានេះដែរលោកថមមី ថាបើមិត្តសិល្បករ ឬអ្នករាប់អានលោកចង់មកចូលរួមបុណ្យសពម្ដាយលោកអាចមកដោយផ្ទាល់នៅផ្ទះម្ដាយលោកស្រុកកោះធំ ខេត្តកណ្ដាល ចន្លោះស្ពាន64-65 ។
សួស វីសា មិនបានបង្ហើបពីរឿងអ្វីដែលនាងថាចង់និយាយជាមួយម្ដាយក្មេក តែមិនទាន់បានរៀបរាប់ប្រាប់រឿងទាំងនោះទៅលោកស្រីលាក់ ឌី ប៉ុន្ដែពេលនេះលោកស្រីបានលាចាកចោលនាងនិងប្ដីបាត់ទៅហើយនោះទេ គ្រាន់តែនាងបង្ហាញអារម្មណ៍មានវប្បដិសារី រហូតទម្លាក់កំហុសខ្លួនឯងថាមិនបានការទៀតផង។គេឃើញមានអ្នកគាំទ្រទាំងសួស វីសា និងលោកថមមី បានចូលរួមរំលែកទុក្ខដល់គ្រួសារតារា១គូនេះដោយមានខ្លះទៅចូលរួមដោយផ្ទាល់និងមួយចំនួនទៀតផ្ញើរសារពីចម្ងាយ ។
សួស វីសា បានក្លាយទៅជា”ជំទាវ “ក្រោយស្វាមីនាងតារាសម្ដែងលោកប៊ុនថុល ប៊ុនថង ហៅថមមី ត្រូវបានពិធីករលោកប៉ែន ចំរ៉ុង ប្រកាសថាជា”ឧកញ៉ា “កាលថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងកម្មវិធីជួបជុំសហគ្រិនដ៍ធំមួយនៅខណ្ឌសែនសុខ ។ប៉ុន្ដែវីសា និងប្ដីនៅបន្ដសកម្មភាពសិល្បៈធម្មតារួមទាំងអាជីវកម្មតាមOnline ផងដែរ ។អ្វីដែលគួរឲ្យកត់សម្គាល់ក្រោយវីសា -ថមមី ចាប់ដៃគ្នាបានជិត៥ឆ្នាំ ដោយទទួលបានកូនស្រី១អាយុជិត៤ឆ្នាំ នេះអ្នកទាំងពីរមានជីវភាពធូធាខ្លាំងដូចជាមានផ្ទះវីឡារយ៉ាងប្រណិតនិងជិះរថយន្ដទំនើបៗ៤ទៅ៥ គ្រឿងឆ្លាស់គ្នាទៀតផង ។វីសា ដែលបាត់បង់តំណែងជាCoach កម្មវិធីThe Voice Kids Cambodia រដូវកាលទី៣ នោះនាងក៍ត្រូវបានថៅកែហង្សមាសឲ្យតំណែង ជាគណៈកម្ម ការ Beat The Best រដូវកាលទី២នេះផងដែរ ប៉ុន្ដែពេលនេះនាងជួបទុក្ខធំម្ដាយក្មេកលាចាកលោកទាំងដែលនាងមិនទាន់បានរៀបរាប់រឿងសំខាន់ប្រាប់ម្ដាយ ទើបធ្វើឲ្យនាងបន្ទោសខ្លួនឯងមិន ឈប់បែបនេះ៕