Saturday, July 27, 2024
Homeតារាខ្មែរអាឡិច ចាន់ត្រា ៖បង្ហាញប្រពន្ធកូន១

អាឡិច ចាន់ត្រា ៖បង្ហាញប្រពន្ធកូន១

ភ្នំពេញ៖តារាសម្ដែងលោកអាឡិច ចាន់ត្រា ដែលមិនធ្លាប់ឭថាបានរៀបការប្រពន្ធ​តាំងពី​ពេល​ណានោះស្រាប់តែថ្មីៗនេះ លោកបានបញ្ចេញរូបមានប្រពន្ធនិងកូន១ឲ្យគ្រប់គ្នា​បានឃើញនៅ​លើ​បណ្ដាញសង្គម។អាឡិច ចាន់ត្រា ដែលមានឈ្មោះដើមថាលឹម ប៉ោស្រុន នោះបានបង្ហាញ​ភរិយា​និងកូនប្រុសរបស់លោកនៅថ្ងៃទី១២ ឧសភា ចំថ្ងៃ”ទិវាអ្នកម្ដាយ “ជាមួយសំណេរថា”អ្នក​ម្ដាយ ជាមនុស្សដំបូងដែលនៅក្បែអ្នកចាប់តាំងពីថ្ងៃដែលអ្នកកើត ជាមនុស្សសើច និងយំជា​មួយអ្នក គាត់ជាគ្រូបង្រៀនអ្នកមុនគេ គាត់ហ៊ានលះបង់គ្រប់យ៉ាងដើម្បីអ្នក គាត់ផ្ដល់ក្ដីស្រ​លា​ញ់មួយដែលគ្មានល័ក្ខខណ្ឌ មនុស្សស្រីម្នាក់នោះគឺម្ដាយរបស់អ្នក”។

 ដោយសារតែចង់លើកពីគុណសម្បត្តិរបស់ម្ដាយធំធេងមានចំពោះកូនគ្រប់រូបបែបនេះហើយទើបលោកអាឡិច ចាន់ត្រា បានបញ្ចេញភរិយាព្រមទាំងកូន​ភ្ជាប់ជាមួយ​គ្នាដើម្បី​លើក​ពីប្រពន្ធលោកជាឧទាហរណ៍ឲ្យគ្រប់គ្នាងាយយល់​។ជាមួយគ្នានេះដែរមានតារា​រួមអាជីព និង​Fan  របស់លោកអាឡិច ចាន់ត្រា ជាច្រើនបានចូលទៅខមិន​សា​ទរលោក​ដែល​ស្ងាត់ៗ លាត​ត្រដាងរឿងមានប្រពន្ធកូនជាសាធារណៈឲ្យគ្រប់គ្នាបានឃើញ។

 អ្នកយកព័តមានយើងបានទូរស័ព្ទទៅលោកអាឡិច ចាន់ត្រា កាលពីថ្ងៃទី១៣ ឧសភា ដើម្បីចង់ដឹងបន្ថែមពីកំ​ណើ​តស្នេហារបស់លោកជាមួយភរិយា ប៉ុន្ដែតេចូលគ្មានអ្នកទទួល​ឡើយ។យ៉ាងណាបើផ្អែកតាមរូបភាពដែលលោកប៉ោស្រុន បានបង្ហាញនោះភរិយា​របស់​លោក​ទំ​នងជានារីជនជាតិអូស្រា្ដលី ហើយគេចាំបានថាមុនទម្លាយរឿងមានប្រពន្ធកូននេះ​លោកអាឡិច ចាន់ត្រា ធ្លាប់ចុះឡើងទៅប្រទេសអូស្រា្ដលីជាញឹកញាប់និង​មានរយៈពេល​យូៗថ្ងៃ​ទៀតផង ឥឡូវស្រាប់តែលោកបានក្លាយទៅជាប្ដីនិង​ឪពុករបស់គេបាត់ទៅ​ហើយ ទើបនាំឲ្យក្រមុំៗក្នុងស្រុកមិនតិចនាក់ទេ ត្រូវខកចិត្ត ព្រោះថាលោកចាន់ត្រា ជ្រើស​ផ្លូវ​សាង​ស្នេហ៍”ជួញឆ្ងាយ ប្រសើរជាងជួញជិត “។អ្វីដែលគួរឲ្យកត់សម្គាល់ផងដែរកូនប្រុស​របស់​លោកកាត់មុខមាត់ស្រដៀងទៅនិងលោកច្រើនជាងភរិយា។

 អាឡិច ចាន់ត្រា បានផ្អាកការសម្ដែងទាំងភាពយន្ដ និងMV ស្ទើតែទាំងស្រុងនារយៈ​ពេល​ចុងក្រោយនេះដោយលោកងាកទៅគ្រប់គ្រងក្រុមហ៊ុនកម្សាន្ដដែលផ្គត់ផ្គង់ផ្នែកតន្រ្ដី និងរៀបចំតារា​ល្បីៗនៅ​តាមកម្មវិធីទាំងឡាយទៅតាមអតិថិជនចង់បាន។ការបង្ហាញ​មុខប្រ​ពន្ធកូនរបស់លោក​អាឡិច ចាន់ត្រា នាពេលនេះបង្ហាញឲ្យឃើញថាតាមពិតម្ចាស់ស្នេហ៍​របស់​លោកមិនមែនជា​នាងពេជ្រ សេរីរ័ត្ន ដូចគេសង្ស័យឡើយ។​ដោយឡែកដំណឹងថា​លោក​ចាន់ត្រា មានប្រុស​តាមស្នេហាច្រើនជាងស្រី្ដភេទនោះក៍ត្រូវបន្សាបផងដែរ ។

 ក្រៅពីលោកអាឡិច ចាន់ត្រា តារាដែលយកគូស្នេហ៍ជានារីនៅអូស្រា្ដលីមានដូចជា​លោក​ស៊ុក សុភា និងខៃ ប្រសិទ្ធ ជាដើម ។ប៉ុន្ដែសម្រាប់តារាដែលមានភរិយាជាជនជាតិបរ​ទេស​វិញក៍មានលោកបូទី តារារបស់សាន់ដេម្នាក់ទៀតដែរ ។

 អាឡិច ចាន់ត្រា ត្រូវបានគេចាប់អារម្មណ៍តាមរយៈរូបរាងសង្ហារខ្ពស់ស្រឡះ និងឈ្មោះ​ក្រៅ​ស្រដៀងកូនកាត់បរទេស។តារាសម្ដែងរូបនេះក៍មានទ្រព្យមិនធម្មតាដែរ ព្រោះលោកមាន​ផ្ទះ​វីឡារប្រណិតៗជាច្រើនឆ្នាំមកហើយ និងថែមទាំងជាអ្នកលេងម៉ូដរថយន្ដទំនើបៗផ្លាស់ប្ដូរ​ជាញឹកញាប់ទៀតផង។ប៉ុន្ដែកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ លោកបានជួបគ្រោះ​ថ្នាក់ចរា​ចរណ៍នៅតាមបណ្ដោយផ្លូវជាត់លេខ១ បណ្ដាលឲ្យរថយន្ដទំនើបម៉ាកBmw x 4 ពាក់ស្លាក​លេខ 2BA 3976 ដែលបុកបុកពេញទំហ៊ឹងរថយន្ដ​តូតាល់ដឹកប្រេងសាំងនោះនាំឲ្យ​ខ្ទេច​មុខ​រថយន្ដរបស់របស់លោកប៉ោស្រុន តែម្ដង។តាំងពីពេលនោះមកគេឃើញលោកចាន់ត្រា ផ្លាស់​ប្ដូរ​រថ​យន្ដជិះជាបន្ដបន្ទាប់ ហើយក្រោយពីលេងម៉ូដឡានជាច្រើនម៉ូដអស់ចិត្តហើយ ពេលនេះ​ស្រាប់​តែលោកប៉ោស្រុន ដល់វេនបង្ហាញមុខប្រពន្ធកូនវិញម្ដង ។គេចាំមើលថាលោកស្រុន នឹង​ចេញទៅ​រស់នៅប្រទេសអូស្រា្ដលីជាមួយប្រពន្ធកូន ឬភរិយាលោកមក​រស់នៅខ្មែរតាម​លោកវិញ ?

RELATED ARTICLES