ខេត្តព្រះសីហនុ ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីគ្រឿងញៀន ទ្រង់ទ្រាយធំ ក្នុងភូមិ ដែលមានទាំងអ្នកលក់ និងប្រើប្រាស់ថ្នាំញៀន ដូចផ្សារលក់ត្រី នៅចំណុចក្រុម១១ ភូមិ០៣ សង្កាត់លេខ០៣ ក្រុងព្រះសីហនុ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថា មានករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅក្នុងភូមិខាងលើ ដូចផ្សារលក់ត្រី នៅវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ លោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យ បានចុះបង្ក្រាបទីតាំងខាងលើ ឃាត់ខ្លួនមនុស្សសរុប ចំនួន៧១នាក់ ដកហូតគ្រឿងញៀន ដូចជាម្សៅក្រាមពណ៌សថ្លា ចំនួន៤៤កញ្ចប់ ទម្ងន់ ៣៤,៣៤ក្រាម ខ្សែជក់៣ ទូរស័ព្ទ ៣១គ្រឿង និងម៉ូតូ ២០គ្រឿង។

ជនសង្ស័យទាំង៧១នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕



