Saturday, July 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម សន្តិសុខដេកលក់១ភាំង ចោរកាត់សោ លួចម៉ូតូបាត់

 សន្តិសុខដេកលក់១ភាំង ចោរកាត់សោ លួចម៉ូតូបាត់

ភ្នំពេញ ៖ បុរសម្នាក់ ជាសន្តិសុខ អង្គុយយាមនៅធនាគារមួយកន្លែង លុះងងុយដេកខ្លាំងពេក ក៏បិទភ្នែកលង់លក់មួយភាំង ស្រាប់តែពេលភ្ញាក់ឡើង ត្រូវបានជនសង្ស័យចូលមកកាច់កម៉ូតូជិះយកទៅបាត់។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្លូវ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនរងគ្រោះមានឈ្មោះនេត សាវុធ អាយុ ៥២ឆ្នាំ មុខរបរជាសន្តិសុខ មានស្រុកកំណើតនៅភូមិខ្នងក្រពើខាង លិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

តាមសម្តីជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ខ្លួនបានមកធ្វើការនិងអង្គុយយាមនៅមុខធនា គារ ត្រង់ចំណុចកើតហេតុខាងលើ ដូចសព្វមួយដង លុះមកដល់ម៉ោងកើតហេតុ ដោយសារតែងងុយដេកខ្លាំងពេក ទើបគាត់បានបិទភ្នែកលង់លក់ ១ភាំង ស្រាប់តែមានជនសង្ស័យមកធ្វើសកម្មភាពកាត់សោ យកម៉ូតូនៅខាងក្នុងបន្ទប់ក្បែរធនាគារ ហើយជិះគេចខ្លួនបាត់ស្រមោលតែម្តង។

ជនរងគ្រោះ ឲ្យដឹងថា ម៉ូតូដែលចោរលួចបាយ់នេះ គាត់ទើបតែទិញបង់រំលស់ ដើម្បីជាមធ្យោបាយធ្វើដំណើរមកធ្វើការ ឥឡូវចោរលួចបាត់។

 ក្រោយមកក៏មានការភ្ញាក់ផ្អើលដល់អ្នកជិតខាង រួចរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឱ្យចុះមកទីតាំងកើតហេតុភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ នាំជនរងគ្រោះទៅប៉ុស្តិ៍នគរបាលសង្កាត់ទឹកថ្លា ដើម្បីដាក់ពាក្យបណ្តឹង និងស្រាវជ្រាវរកជនសង្ស័យ ដើម្បីឃាត់ខ្លួន នាំយកមកចាត់ការតាមនីតិវិធី៕

RELATED ARTICLES