Saturday, November 16, 2024
Homeតារាខ្មែរសុខ ពិសី ៖ ដេកនឹកម្ដាយ ១៦ឆ្នាំ

សុខ ពិសី ៖ ដេកនឹកម្ដាយ ១៦ឆ្នាំ

ភ្នំពេញ៖សុខ ពិសី បានបង្ហាញអារម្មណ៍ស្រងូតស្រងាត់តូចចិត្តតែម្នាក់ឯងនៅថ្ងៃ”ទិវាគុណ ម្ដាយ “ កាលពីថ្ងៃទី១២ ឧសភា ដោយនាងថានឹកម្ដាយខ្លាំងណាស់ ក្រោយព្រាត់ម្ដាយរយៈ ពេលជិត២០ឆ្នាំ ។ពិសី បានបង្ហោះរូបដែ​លថតជាមួយម្ដាយរយៈពេលជាង១៦ឆ្នាំក្នុង សម្លៀក បំពាក់ប្រពៃណីទៅវត្ត ម្ដាយកាន់ចានស្រាក់ហើយនាងវា​ចាទាំងក្ដុលក្ដួលថា ”រីករាយទិវាគុណ ម្ដាយ ជិត២០ឆ្នាំហើយដែលព្រាត់អ្នកមានគុណ នឹកណាស់ម្ចាស់បេះដូងកូន “។ជាមួយ គ្នានេះ ដែរពិសី បានបង្ហាញសញ្ញាបេះដូងរបស់នាងត្រូវរហែកខ្ទេចខ្ទី ព្រោះតែម្ដាយជាទីស្រលា​ញ់ បាន ចាកចោលនាងគ្មានថ្ងៃវិលត្រឡប់នេះ។ចំណែក Fan បានព្យាយាមលើកទឹក ចិត្តដល់ពិសី ដោយខ្លះថា”គ្មានការជួបជុំណាដែលថាមិនព្រាត់ “និងខ្លះទៀតថាពេលនេះ ម្ដាយ នាង បាន ទៅ ដល់ទីឋានសុខគតិភពហើយ…។

សូមរំលឹកថាសុខ ពិសី បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់កាលពីថ្ងៃទី១៤ខែមេសា ឆ្នាំ២០០៨ ខណៈនាងជាអ្នកកាន់ចង្កូតរថយន្ដLexus Rx 300 ព័ណខ្មៅ បើកបរលើ ផ្លូវជាតិ លេខ៤ ហើយពេលដល់ស្រុកកំពង់សិលា ខេត្តព្រះសីហនុ រថយន្ដនាងក៍ក្រឡាប់ បណ្ដា ល ឲ្យអ្នករួមដំណើរជាមួយនាងមានដូចជាម្ដាយបង្កើត ជីដូន និងក្មួយរបស់នាងបានស្លាប់ភ្លាមៗ នៅ កន្លែងកើតហេតុ ស្របពេលដែលរូបនាងរងរបួសបាក់ជើង ។ក្រុមគ្រួ​សារបានដឹកពិសី ទៅព្យា បាលនៅមន្ទីពេទ្យនិងឲ្យនាងរស់នៅជាមួយសាច់ញាត្តិមួយរយៈ ព្រមទាំងព្យាយាម លាក់ រឿងអ្នក រួម តំណើរជាមួយនាងបានស្លាប់ទាំងអស់ ។ប៉ុន្ដែនៅពេលដែលនាង បានដឹងការ ពិតពិសី ស្រែក​ទ្រ ហ៊ោរយំខ្លាំងៗ និងចង់បញ្ចប់ជីវិតទៅតាមពួកគេ ប៉ុន្ដែក្រុមគ្រួសារបានព្យា យាម គ្រប់វិធីទាំងអស់ដើម្បី លួង លោមនិងពន្យល់នាងដើម្បីឲ្យកាត់ចិត្ត និងត្រូវតែរឹងមាំ ទើប នាង បានក្រោកឈររហូត មកដល់សព្វថ្ងៃនេះ។

សុខ ពិសី ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានៅពេលដែលនាងដឹងថា អ្នករួមតំណើរ ជាមួយនាងក្នុងរថយន្ដ​នោះសុទ្ធតែបានស្លាប់ទាំងអស់ ពេលនោះនាងមិនចង់រស់នៅទៀតទេ ហើយមធ្យោបាយមានតែមួយគត់នោះគឺចង់បញ្ចប់ជីវិត។ប៉ុន្ដែគ្រួសារពិសេសគឺឪពុកបានលួងលោមនិងពន្យល់នាងជានិច្ចទើបនាងតស៊ូរស់ដោយគ្មានម្ដាយរហូតមក។

ប្រភពបានឲ្យដឹងថាសុខ ពិសី រីករាយតែនៅលើឆាកតន្រ្ដីប៉ុណ្ណោះ តែនៅក្រៅឆាក ពេល នាង នឹកដល់ម្ដាយដែលធ្លាប់តែជូននាងទៅច្រៀងតាំងពី នាងចូលសិល្បៈ ដំបូង កាល ពីឆ្នាំ២០០៤ នោះនាងអាលោះអាល័យម្ដាងខ្លាំងណាស់ដោយពេល ខ្លះបង្ហូរទឹក ភ្នែកតែម្នាក់ ឯងទៀតផង ពិសេសនៅពេលបុណ្យខួបម្ដាយ។ចំណែកលោកសុខ ហេង ជាមន្រ្ដីយោធា វិញ លោកគ្មានដំណឹងយកភរិយាថ្មីនោះទេ ក្រោយម្ដាយពិសី ទទួលមរណ​ភាពជាង ១៦ឆ្នាំមក នេះ ។ប៉ុន្ដែអ្វីដែលលោកហេង ចង់ឃើញនោះគឺលោកមានបំណងឲ្យកូនស្រីសំណព្វចិត្ត របស់ លោក រៀបការជាច្រើនឆ្នាំមកហើយ តែរឿងមួយនេះពិសី មិនទាន់ធ្វើឲ្យឪពុកសប្បាយ ចិត្ត ដូចសិស្ស​ប្អូនអ៊ីវ៉ា ដែលហ៊ានបញ្ចេញមុខសង្សារដោយបើកចំហ ព្រមទាំងត្រៀមរៀប ការឆាប់ ៗនេះតាមបំណងឪពុកនាងលោកអ៊ូ វ៉ាវ ។

គួរបញ្ជាក់ថាក្រៅពីសុខ ពិសី តារាដែលជួបគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ មានដូចជាលោកវណ្ណ មករា ក្រឡាប់ឡាន២លើក ក្នុងថ្ងៃតែមួយរហូតបាត់បង់ជីវិតកាល ពីថ្ងៃ ទី១០ ខែមករា ឆ្នាំ២០១៦ ។លោកខេមរៈ សិរីមន្ដ ជួបគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៣ ដែលក្នុងហេតុការណ៍នោះបណ្ដាលឲ្យមនុស្សស្លាប់ដល់ទៅ៤នាក់ ខណៈដែល សិរីមន្ដ គ្រាន់តែរងរបួសស្រាល។សម្រាប់ពិសី វិញពេលនេះរាល់ការចេញទៅ​ច្រៀ​ង​សម្ដែង នៅតាមបណ្ដារខេត្តភាគច្រើននាងនៅតែជាអ្នកកាន់ចង្កូតរថយន្ដផ្ទាល់ខ្លួន និងជូនកាល មាន ឪពុកនាងលោកសុខ ហេង បើកឡានឲ្យ ហើយពេលខ្លះគូស្នេហ៍របស់នាងលោកឡាយ សុខ ចំរើន ថៅកែ​សាន់ដេបើករថយន្ដជូននាងទៅមក។តែរហូតមកដល់ពេលនេះពិសី និងលោក ចំរើន មិន ដែលសារភាពស្នេ​ហាជាសា​ធារណៈម្ដងណាឡើយ ទើបធ្វើឲ្យដំណឹងពួក គេរៀប ការជា មួយគ្នានៅតែ គ្មានស្រមោល បើទោះជារឿងស្នេ​ហ៍​នេះបានផ្ទុះជាង១០ឆ្នាំហើយក្ដី ៕

RELATED ARTICLES