Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកឡានឆ្លងផ្លូវដែក រថភ្លើងបុកខ្ទេច

បើកឡានឆ្លងផ្លូវដែក រថភ្លើងបុកខ្ទេច

ខេត្តព្រះសីហនុ ៖ រថយន្តទំនើប១គ្រឿង បើកបរឆ្លងផ្លូវដែក ដោយខ្វះការប្រុងប្រយ័ត្ន ត្រូវរថភ្លើង ១ខ្សែ បុកខូចខាតរថយន្ត១ចំហៀង សំណាងល្អមិនបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកបើកបរហើយក្រោយកើតហេតុ  អ្នកបើករថយន្តបានចុះគេចចេញពីកន្លែងកើតហេតុបាត់។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៣និង២៧នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅចំណុចផ្លូវរថភ្លើង ជិតសាលាបុរីកម្មករ ក្នុងក្រុម១២ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

យោងតាមប្រភពសាក្សីនៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្ត ១គ្រឿង ម៉ាក Lexus GS-300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-3567 បើកបរក្នុងទិសដៅពីលិច ទៅកើត រួចឆ្លងផ្លូវដែកខាងលើ ដោយខ្វះការប្រុងប្រយ័ត្ន ស្របពេលនោះ មានរថភ្លើង ១ខ្សែ បានមកដល់ ជ្រុលបុករថយន្តចំហៀងខាងឆ្វេង ពេញទំហឹង បណ្តាលឱ្យរថយន្តរងការខូចខាត ១ចំហៀងយ៉ាងដំណំ តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកបើកបរនោះទេ។

ក្រោយកើតហេតុ ម្ចាស់រថយន្តបានចេញពីកន្លែងកើតហេតុបាត់។ ចំណែករថយន្ត ត្រូវបានកម្លាំងសមត្ថកិច្ច ចុះទៅអូសយកទៅរក្សាទុក ដើម្បីដោះស្រាយតាមនីតិវិធី៕

RELATED ARTICLES