Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផ្លោះរបងចូលលួចដែក ជាប់ខ្នោះ៨នាក់

ផ្លោះរបងចូលលួចដែក ជាប់ខ្នោះ៨នាក់

ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យ ចំនួន៨នាក់ ក្នុងនោះមានស្ត្រីជាអ្នកទិញលក់អេតចាយម្នាក់ផង ត្រូវបានសមត្ថ កិច្ចស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ បន្ទាប់ពីបានធ្វើសកម្មភាពផ្លោះរបងចូលទៅលួចដែក នៅក្នុងឃ្លាំងដាក់សម្ភារៈមួយកន្លែង។

ការឃាត់ខ្លួនជនសង្ស័យទាំង៨នាក់ បានធ្វើឡើង កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចឃុំកំពង់ពោធិ៍ ស្រុកក្រគរ។

ជនសង្ស័យទាំង៨នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះភន ភា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិពោធិ៍របង ឃុំកំពង់ពោធិ៍ ស្រុកក្រគរ។ ទី២-ឈ្មោះនៀម និត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិមាត់ព្រៃ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ។ ទី៣-ឈ្មោះភួង ដេ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិពោធិ៍របង ឃុំកំពង់ពោធិ៍ ស្រុកក្រគរ។ ទី៤-ឈ្មោះភួង ប្រុសលី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិពោធិ៍របង ឃុំកំពង់ពោធិ៍ ស្រុកក្រគរ។ ទី៥-ឈ្មោះចន សុធា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិមាត់ព្រៃ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ។ ទី៦- ឈ្មោះឌុល ឌី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ។ ទី៧-ឈ្មោះមាស ពិសិត ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរទិញលក់អេតចាយ មានលំនៅ ភូមិពោធិ៍របង ឃុំកំពង់ពោធិ៍ ស្រុកក្រគរ និងទី៨-ឈ្មោះចឺន មករា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិមាត់ព្រៃ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ។

លោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍ សាត់ បានឱ្យដឹងកាលពី រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ថា ជនសង្ស័យទាំង៨នាក់ខាងលើ ត្រូវបានសម ត្ថកិច្ចឃាត់ខ្លួន ដោយអនុវត្តតាមបណ្តឹងរបស់ឈ្មោះទិត្យ ម៉ូត ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរលក់ដូរ មានលំនៅ ភូមិអន្លង់មាន ឃុំស្នាមព្រះ ស្រុកបាកាន ដោយប្តឹងរាយការណ៍ថា មានជនមិនស្គាល់អត្តសញ្ញាណ បានចូលលួចដែកក្នុងឃ្លាំងដាក់សម្ភារៈរបស់គាត់ ទើបសមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញា និងឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន៨នាក់ រួមទាំងវត្ថុតាង រួមមាន ដែកថ្នាំងអំពៅ ចំនួន២០ដើម ម៉ូតូ ២គ្រឿង ម៉ូតូសណ្តោងរ៉ឺម៉ក ចំនួន១គ្រឿង និងទូរស័ព្ទ ចំនួន៣គ្រឿង។

ជនសង្ស័យទាំង៨នាក់ខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ពោធិ៍សាត់ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES