Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឆក់កាបូបជនបរទេស ស៊ីចាយអស់ ជាប់ខ្នោះ

ឆក់កាបូបជនបរទេស ស៊ីចាយអស់ ជាប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆក់កាបូបពីជនបទេសម្នាក់ បានសម្រេច រួចគេចខ្លួនបាត់ ដោយយកលុយកាក់និងទ្រព្យសម្បត្តិក្នុងការបូបលក់ដើរស៊ីចាយអស់ លុះជាង១០ថ្ងៃក្រោយមក ត្រូវសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។

ករណីឆក់កាបូបជនបរទេសនេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង១០នាទីព្រឹក ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ នៅចំណុច ផ្លូវលេខ១៤៤កែងផ្លូវលេខ១៥ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។ រហូតមកដល់វេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន នៅត្រង់ចំណុចផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ជនសង្ស័យជាមុខសញ្ញាឆក់យ៉ាងសកម្ម ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននេះ មានឈ្មោះទេព ឧត្តមបណ្ឌិត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ។

តាមប្រភពសមត្ថកិច្ចជំនាញនៃនាយកដ្ឋានព្រហ្មទណ្ឌ បានឱ្យដឹង កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ថា ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការណែនាំផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន និងមានការចង្អុលបង្ហាញបញ្ជាដឹកនាំដោយលោក ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ។

ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញែម វ៉ន ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង ជានាយការិយាល័យ បានធ្វើការស្រាវជ្រាវ និងបើកការស៊ើបអង្កេត កំណត់មុខសញ្ញាតាមរយៈកាមេរ៉ាសុវត្ថិភាព រហូតមកដល់វេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះទេព ឧត្តមបណ្ឌិត នៅត្រង់ចំណុចផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យខាងលើនេះ បានធ្វើសកម្មភាពឆក់កាបូបយួរដៃពីបុរសរងគ្រោះ ជនបរទេសម្នាក់ ដែលកំពុងដើរម្នាក់ឯង បានសម្រេច នៅចំណុចផ្លូវលេខ១៤៤ កែងផ្លូវលេខ១៥ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ កាលពីវេលាម៉ោង ១០និង១០នាទីព្រឹក ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ។

ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានដកហូតសម្ភារៈ ម៉ូតូ ១គ្រឿង ម៉ាក Honda PCX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IX-1718 (ជារបស់ជនសង្ស័យដែលបានធ្វើសកម្មភាព)។

ជនសង្ស័យ រួមនិងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES