Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះសង្ឃក្លែងក្លាយ ១២នាក់ ដើរបិណ្ឌបាតលុយ ទិញថ្នាំញៀនជក់

វ៉ៃខ្នោះសង្ឃក្លែងក្លាយ ១២នាក់ ដើរបិណ្ឌបាតលុយ ទិញថ្នាំញៀនជក់

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ បានបើកប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនសង្ឃក្លែងក្លាយចំនួន១២នាក់ យកទៅចាត់ការតាមច្បាប់ ក្រោយពីជនសង្ស័យទាំងនោះ បានយកស្បង់ចីវរ របស់ព្រះសង្ឃ មកស្លៀកពាក់ក្លែងជាព្រះសង្ឃ ដើរបិណ្ឌបាតលុយពីប្រជាពលរដ្ឋ តាមទីសាធារណៈ យកទៅចាយវាយ និងប្រើប្រាស់ថ្នាំញៀន។

ការឃាត់ខ្លួនសង្ឃក្លែងក្លាយ មួយសម្បុកធំនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទាំង១២នាក់  ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះសេង តុលា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិត ប្រាកដ មានលំនៅ ភូមិចាក់ជ្រំ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត (ក្លែងជាសង្ឃ និងមានសារធាតុញៀន)។ ទី២-ឈ្មោះអឿន សុភា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិស្រែជាខាងជើង ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត (ក្លែងជាសង្ឃ)។ ទី៣-ឈ្មោះជាង ប៊ុនធាន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិកូនសត្វ ឃុំកូនសត្វ ស្រុកឈូក ខេត្តកំពត (ក្លែងជាសង្ឃ)។ ទី៤-ឈ្មោះសាំង សៀងហៃ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិជ័រជុំ ឃុំក្រាំងត្បូង ស្រុកឈូក ខេត្តកំពត (ក្លែងជាសង្ឃ)។ ទី៥-ឈ្មោះហ៊ុន យ៉ាង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិប្រហាល ឃុំតាលោសែនជ័យ ស្រុកពោធិ៍សាត់ ខេត្តពោធិ៍សាត់ (ក្លែងជាសង្ឃ)។ ទី៦-ឈ្មោះធឿន បូ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិព្រៃ២ ឃុំស្រែកជាខាងជើង ស្រុកឈូក ខេត្តកំពត (ក្លែងជាសង្ឃ)។ ទី៧-ឈ្មោះសាំង វិចិត្រ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិជ័រដុំ ឃុំក្រាំងត្បូង ស្រុកឈូក ខេត្តកំពត (ក្លែងជាសង្ឃ និងមានសារធាតុញៀន)។ ទី៨-ឈ្មោះបាំង នី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិន ពិតប្រាកដ មានលំនៅ ភូមិអង្គខ្លី ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត (ក្លែងជាសង្ឃ និងមានសារធាតុញៀន)។ ទី៩-ឈ្មោះសៅ ឡា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិជ័រដុំ ឃុំក្រាំង ក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត (ក្លែងជាសង្ឃ និងមានសារធាតុញៀន)។ ទី១០-ឈ្មោះថា លីនណា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិដំបូកខ្ពស់់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត (ក្លែងជាសង្ឃ)។ ទី១១-ឈ្មោះណន ចាន់នី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិជ័រជុំ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត (ក្លែងជាសង្ឃ)។ និងទី១២-ឈ្មោះហង្ស វាស្នា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិជន្លង ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង (ជាអ្នកបើករថយន្ត)។

ចំណែកវត្ថុតាងចាប់យកជាក់ស្តែង រួមមាន ១-បាត្រ ចំនួន៤។ ២-ថង់យាម ចំនួន៦។ ៣-ស្បង់ចីវរ ចំនួន៣កំប្លេ។ ៤-រថយន្ត ១គ្រឿង ម៉ាកហាយឡែនដឺរ  ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2BC-6480។ ៥-ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន១បំពង់ទុយោ (ច្រកបំពង់ទុយោពណ៌ក្រហម) ជារបស់ជនសង្ស័យឈ្មោះបាំង នី។ ៦-ឧបករណ៍សម្រាប់ជក់គ្រឿងញៀន មួយចំនួន ជារបស់ជនសង្ស័យឈ្មោះសេង តុលា។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ដោយបានទទួលព័ត៌មានពីប្រជាពលរដ្ឋ ប្រាប់ថា មានជនសង្ស័យ ១ក្រុម តែងតែចេញធ្វើសកម្មភាពយកស្បង់ចីវររបស់ព្រះសង្ឃ មកស្លៀកពាក់ក្លែងជាព្រះសង្ឃ ដើរបិណ្ឌបាតប្រាក់ ពីប្រជាពលរដ្ឋ តាមទីសាធារណៈ កំពុងនាំគ្នាជិះរថយន្ត ១គ្រឿង ម៉ាកហាយឡែនដឺរ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2BC-6480 ដើម្បីចេញទៅដើរធ្វើសកម្មភាពតាមខេត្តផ្សេងៗ កម្លាំងសមត្ថកិច្ចបានជិះម៉ូតូដេញតាម និងឃាត់ខ្លួនជនសង្ស័យ ចំនួន១២នាក់ នៅចំណុចផ្លូវបេតុង ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រួមនិងវត្ថុតាងចាប់យកជាក់ស្តែងខាងលើ នាំយកមកធ្វើការសាកសួរនៅផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ តែម្តង។

ក្រោយការសាកសួរ ក្រុមជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួន ពិតជាបានធ្វើសកម្មភាព យកស្បង់ចីវររបស់ព្រះសង្ឃ មកស្លៀកពាក់ក្លែងជាព្រះសង្ឃ ដើរបិណ្ឌបាតប្រាក់ ទៅចាយវាយ និងទិញថ្នាំញៀន ប្រើប្រាស់ប្រាកដមែន ដោយឈ្មោះហង្ស វាស្នា ជាអ្នកបើករថយន្តដឹកទៅដាក់តាមគោលដៅត្រូវដើរបិណ្ឌបាត នៅម្តុំលូប្រាំ ខណ្ឌមានជ័យ និងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ដោយប្រមូលបានប្រាក់ ចំនួន៦ម៉ឺនរៀល ទៅ៧ម៉ឺនរៀល ក្នុង១នាក់។ ហើយឈ្មោះហង្ស វាស្នា ជាអ្នកបើករថយន្ត យកប្រាក់ថ្លៃដឹកជញ្ជូន ក្នុង ១នាក់ ១៥០០០ រៀល ទៅ២ម៉ឺនរៀល។ លុះនៅម៉ោងកើតហេតុខាងលើ គឺពួកខ្លួន បាននាំគ្នាជិះរថយន្ត បំណងទៅដើរធ្វើ សកម្ម ភាពនៅខេត្តបន្ទាយមានជ័យ និងខេត្តផ្សេងៗទៀត ស្រាប់តែមានកម្លាំងសមត្ថកិច្ចនគរបាល ចុះមកឃាត់ខ្លួនតែម្តង។

ក្រុមជនសង្ស័យជាសង្ឃក្លែងក្លាយ ទាំង១២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES