Saturday, November 16, 2024
Homeតារាខ្មែរមាស សុខសោភា ៖គ្មានសញ្ញាទៅហង្សមាស ក្រោយគេចបាន១៧ឆ្នាំ

មាស សុខសោភា ៖គ្មានសញ្ញាទៅហង្សមាស ក្រោយគេចបាន១៧ឆ្នាំ

ភ្នំពេញ៖ក្នុងអាជីពចម្រៀងរយៈពេល២០ឆ្នាំមាស សុខសោភា ដែលជាគោលដៅរបស់​ផលិត​កម្មហង្សមាសតាំងពីឆ្នាំ២០០៧ នោះនាងបានគេចទ្រនុំធំនេះអស់រយៈពេល១៧ឆ្នាំមកហើយ ពោលគឺនៅឆ្នាំ២០២៤ នេះក៍គ្មានសញ្ញាចូលហង្សមាសដដែល ហើយថ្មីៗនេះថែមទាំងបាន​ពង្រឹង​ផលិតកម្មCamtraxMusic ឡើងវិញទៀតផង បន្ទាប់ពីដើរចេញពីរាម កាលពីឆ្នាំ២០២២ ហើយមិនព្រមទៅច្រៀងនៅផលិតកម្មណាទាំងអស់បើទោះជាហង្សមាស ,ថោន និងGalaxy ចាំត្រងក្ដី ។ប្រភពបានឲ្យដឹងថាកាលពីឆ្នាំ២០២០ សុខសោភា ស្ទើតែក្លាយទៅជាតារា​ហង្ស​មា​សទៅហើយ ក្រោយមានការជម្រុញពីតារាហង្សមាសលោកឆន សុវណ្ណារាជ និងឱក សុគន្ធ​កញ្ញា រួមទាំងសុគន្ធ និសា ដែលពេលនោះហង្សមាសចង់ប៉ះប៉ូវតារាសំខាន់របស់ខ្លួនព្រាប សុវត្ថិ ដែលរត់ចោលហង្សមាសទៅជ្រកនៅGalaxy នឹងចង់ចងជើងខេមរៈ សិរីមន្ដ កុំឲ្យទៅ​ណាតាមរយៈការរកដៃគូខ្លាំងឲ្យ ប៉ុន្ដែទីបំផុតពេលនោះហង្សមាស “ត្រីរ៉ស់ក៍រួច ទន្សាយក៍រួច “ព្រោះព្រាប សុវត្ថិ ក៍បាត់បង់ ស្ទួចមាស សុខសោភា ក៍មិនស៊ីនុយ ហើយចុងក្រោយរបូត​ទាំង​ខេមរៈ សិរីមន្ដ ទៅទៀត ដែលការបាត់បង់តារាល្បីប្រុសទាំង២ដួងទៅGalaxy នោះធ្វើឲ្យទឹក​ចិត្តឆក់បានសុខសោភា មករួមទ្រនុំកាន់តែរួមតូច ។ទោះជាយ៉ាងណាតាមព័តមានថាដោយ​អស់​សង្ឃឹមក្នុងការទទួលបានមាស សុខសោភា នោះពេលនេះហង្សមាសមិនដាក់គោល​ដៅ​ធំយកនាងដូចឆ្នាំមុនៗទៀតនោះទេ ព្រោះផលិតកម្មនេះចង់ឡង់សេតារាវ័យក្មេងដែលមាន​ស្រាប់ជ្រើសបានពីការប្រលងចម្រៀងរបស់ខ្លួន និងម្យាងសោភា អាយុកាន់តែច្រើនដែរហើយ ។ប៉ុន្ដែជាគោលការណ៍របស់ហង្សមាស​គឺនៅ​តែដើរលើផ្លូវឡង់សេតារាដែលខ្លួនមាន និងទិញ​ចូលតារាដែលជាគោលដៅរបស់ខ្លួន ពោលគឺ​បើសោភា មិនមកក៍នៅតែតំណើរការ ប៉ុន្ដែបើ​យកបានសោភា នឹងចំណេញកប់ក្ដោងព្រោះ​ឈ្នះគូ​ប្រ​ជែងConcerts ។ប៉ុន្ដែសម្រាប់​សុខសោ​ភា ទោះជានាងមានការស្និតស្នាលនិងរាប់​អានគ្នាខ្លាំង​យ៉ាង​ណាជាមួយលលោកឆន សុវណ្ណា​រាជ ក្ដី ក៍នាងនៅតែបន្ដច្រៀងនៅផលិតកម្មរបស់ខ្លួន ពោលគឺមិនរំភើបឬចាប់អារម្មណ៍ក្នុង​ការ​ទៅហង្សមាសនោះទេ។តែប្រភពបានថាសោភា ចង់​បានតំណែងធំឲ្យបង​ប្រុសរបស់នាង​លោក​​មាស សុខរតនៈ នៅផលិតកម្មណាដែលចង់​បាន​រូប​នាងនោះអាចនឹងធ្វើឲ្យនាងមាន​ការ​ផ្លាស់ប្ដូរចិត្តពីការជ្រើសនៅផលិតកម្មច្រៀងជាមិនខាន ។តែ​រឿងនេះអ្នកជំនាញសិល្បៈ​បាន​ព្រ​មានមាស សុខសោភា ថាមិនគួរណាយកសម្ថភាពរបស់​ខ្លួន​នៅឡូកឡំជាមួយ​តំណែងប្ដី​ឬបងប្រុសរបស់ខ្លួនឡើយ ។

 មាស សុខសោភា ក្រោយចេញពីរាម នាងបានច្រៀងនៅCamtrax Music ដែលគ្រប់​គ្រង​ដោយស្វាមីនិងបងប្រុសនាងរយៈពេល១៧ខែមកហើយ តែមិនទាន់មានបទណាផ្ទុះខ្លាំង​ដូចមុនទេ ។បន្ទាប់ពីចេញបទ”តប់ “ឬ “កុំបាញ់ទឹកដាក់មុខអូន” សុខសោភា បានចេញបទ​ថ្មី​”ខ្ញុំមិនស្មោះគេ គេមិនស្មោះខ្ញុំ” ហើយគ្មានដៃគូច្រៀងច្បាស់​លាស់នោះទេ ។តាមព័ត​មានថា​បើ​សុខសោភា នៅតែមិនជោគជ័យនៅឆ្នាំ២០២៤ ជាមួយផលិតកម្មខ្លួនឯងនោះនាង​អាច​ងាក​ទៅពិចារណា ការផ្ញើរខ្លួននៅផលិតកម្មថ្មីជាមិនខាន ព្រោះសោភា ដែលមានអាយុជាង​៤០ឆ្នាំ​នោះ​នាងនៅតែចង់ប្រជែងទីផ្សារចម្រៀងនៅឡើយ ហេតុនេះមិនអាចច្រៀង​បទល្បីចាស់​ៗ​Cover បានរហូតឡើយ ។

 អ្នកជំនាញសិល្បៈលើកឡើងថាមាស សុខសោភា ប្រសិនបើនាងទៅ​Galaxy នោះនឹង​ធ្វើឲ្យនាងតន់ ច័ន្ទសីម៉ា លែងមានឱកាសស្ទុះឡើងទៀតហើយ ប៉ុន្ដែបើសោភា ទៅហង្សមាស​នោះ​​ឱក សុគន្ធកញ្ញា ដែលមានកូន២ នោះ​ក៍មិនអាចទប់ទល់ជាប់ទៀតដែរ ។ហេតុនេះអ្វី​ដែល​​​សុខសោភា អាចសម្រេចចិត្ត ច្រៀងនៅផលិតកម្មខ្លួន​ឯង តទៅទៀត ឬប្ដូរផលិតកម្ម​នោះ​គឺនៅឆ្នាំ២០២៥ ទើបមើលឃើញច្បាស់។

 គួររំលឹកថាក្នុងអាជីពចម្រៀងជាង២០ឆ្នាំមាស សុខសោភា ត្រូវបានគេថានាងជាតារា ចូលចិត្តប្ដូរផលិតកម្មដូច​ខោអាវក្នុងនោះនាងធ្លាប់ច្រៀងនៅរស្មីស្ទឹងសង្កែរ ,U2,សាន់ដេ ,M ,ថោន ,រាម និងចុងក្រោយនៅផលិតកម្មផ្ទាល់ខ្លួនCamtaxMusic នេះឯង។ប្រភពបានឲ្យដឹង​ថាប្រសិនបើសុខសោភា ចង់ច្រៀងនៅផលិតកម្មគេម្ដង​ទៀតនោះភាគរយនាងទៅGalaxy ច្រើន​ជាងហង្សមាស ព្រោះសោភា នឹងក្លាយទៅជាដៃគូជាមួយព្រាប សុវត្ថិ ,ខេម និងខេមរៈ សិរីមន្ដ ជំនួសនាងតន់ ច័ន្ទសីម៉ា ។ប៉ុន្ដែពេលនេះសុខសោភា នៅតែច្រៀងនៅផលិតកម្មប្ដី​ខ្លួន​​នៅឡើយ ៕

RELATED ARTICLES