Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរកឃើញគ្រាប់មិនទាន់ផ្ទុះ ៨៩គ្រាប់ កប់ក្នុងដី៧ហិកតារ

រកឃើញគ្រាប់មិនទាន់ផ្ទុះ ៨៩គ្រាប់ កប់ក្នុងដី៧ហិកតារ

ខេត្តបន្ទាយមានជ័យ ៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ពសរុប៨៩គ្រាប់ ដែលនៅសេសសល់ពីសម័យសង្គ្រាម ត្រូវបានអង្គភាពកម្ចាត់មីន (CMAX) បានដោះនៅចំណុចដីព្រៃមួយកន្លែង។

ប្រតិបត្តិការរបស់ក្រុមអង្គភាពស៊ីម៉ាក់នេះ បានធ្វើឡើង កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចដីទំហំប្រមាណ ៧ហិកតារ របស់ប្រជាពលរដ្ឋឈ្មោះកុក អាន ស្ថិតក្នុងភូមិអណ្តូងថ្មមាស  សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

តាមប្រភពពីសមត្ថកិច្ចក្រុងប៉ោយប៉ែត បានឱ្យដឹងថា គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ទាំង៨៩គ្រាប់ខាងលើ រួមមាន ១-គ្រាប់បែកដៃ M67 ចំនួន៨០គ្រាប់ ផលិតនៅសហរដ្ឋអាមេរិក។ ២-គ្រាប់ត្បាល់ ៨២មីលីម៉ែត្រ ចំនួន២គ្រាប់ ផលិតនៅប្រទេសចិន។ ៣-ក្បាលផ្ទុះចំនួន៦គ្រាប់ ផលិតនៅប្រទេសចិន និង៤-មីន POMZ ចំនួន១គ្រាប់ ផលិតនៅប្រទេសសូវៀត។

គ្រាប់យុទ្ធភណ្ឌទាំងនោះគុណភាពខូចខាតទាំងស្រុង និងត្រូវបានមន្ត្រីអង្គភាពកម្ចាត់មីន ស៊ីម៉ាក់ ដោះយកទៅកម្ទេចចោល៕

RELATED ARTICLES