Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមម៉ាស្សាស្រួល១ភ្លែត អស់២ពាន់ដុល្លារ

ម៉ាស្សាស្រួល១ភ្លែត អស់២ពាន់ដុល្លារ

ភ្នំពេញ ៖ បុរសម្នាក់ បានចូលទៅរកសេវាម៉ាស្សា នៅហាងមួយកន្លែង បានស្រួលខ្លួន លុះចេញមកវិញ ស្រាប់ស្រែកផ្អើលឆោឡោថា បាត់លុយអស់ចំនួន ២០០០ដុល្លារ ក៏ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្ទះម៉ាស្សា មួយកន្លែង យីហោ ម៉ាស្សាបែបបុរាណ មានទីតាំងស្ថិតនៅផ្ទះលេខ 133E0 តាមផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានបុរសជនបរទេសម្នាក់ ចូលទៅម៉ាស្សា នៅផ្ទះម៉ាស្សាខាងលើ។ លុះមួយសន្ទុះក្រោយមក បន្ទាប់ពីម៉ាស្សារួចរាល់ហើយ ចេញមកវិញ ស្រាប់តែស្រែកផ្អើលឆោឡោថា បាត់លុយអស់ចំនួន២០០០ដុល្លារ ដោយជនរងគ្រោះបានចោទប្រកាន់ថា ស្ត្រីម៉ាស្សា បន្លំលួចលុយរបស់ខ្លួន ធ្វើឱ្យផ្អើលប្រជាពលរដ្ឋចោមរោមមើល ហើយភ្លាមនោះ ក្រុមស្ត្រីម៉ាស្សាទាំងនោះ បាននាំគ្នាគេចខ្លួនបាត់អស់។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅសាកសួរ និងនាំជនរងគ្រោះ ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ ដើម្បីសមត្ថកិច្ចជំនាញ ធ្វើការស្រាវជ្រាវ៕

RELATED ARTICLES