Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជួញថ្នាំញៀន មានកាំភ្លើង ប៉ូលិសចាប់វ៉ៃខ្នោះ 

ជួញថ្នាំញៀន មានកាំភ្លើង ប៉ូលិសចាប់វ៉ៃខ្នោះ 

ខេត្តឧត្តរមានជ័យ ៖ កម្លាំងសមត្ថកិច្ចចាប់បង្ក្រាបឃាត់ខ្លួនជនសង្ស័យបានម្នាក់ ដោយដកហូតបានថ្នាំញៀន ចំនួន១១កញ្ចប់ រួមទាំងកាំភ្លើងវែងខ្លី ចំនួន២ដើម។

ការបង្ក្រាបករណីចែកចាយ ជូញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់អាវុធខុសច្បាប់នេះ បានធ្វើឡើងកាលពីវេលាម៉ោង ១១និង១៦នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចភូមិស្រែកណ្តាល ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះនិង ចាន់ធី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ លំនៅបច្ចុប្បន្ន ភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ។

លោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទ បានបញ្ជាក់ប្រាប់ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ថា កិច្ចប្រតិបត្តិការចុះបង្ក្រាបជនសង្ស័យខាងលើនេះ ធ្វើឡើងដោយអនុវត្តតាមបញ្ជាលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត ដោយសមត្ថកិច្ចជំនាញ បានឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះនិង ចាន់ធី ព្រមទាំងដកហូតវត្ថុតាង រួមមាន ១-ថ្នាំញៀន ប្រភេទមេតំហ្វេតាមី (Ice) ចំនួន១១កញ្ចប់ (៧កញ្ចប់តូច និង៤កញ្ចប់ធំ)។ ២-កាំភ្លើងកែច្នៃ ចំនួន២ដើម (ខ្លីចំនួន១ដើម វែងចំនួន១ដើម)។ ៣-សម្ភារៈវេចខ្ចប់ គ្រឿងញៀនមួយចំនួន។

 ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងសាកសួរបំភ្លឺ ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តឧត្តរមានជ័យ អនុវត្តទៅតាមនីតិវិធី៕

RELATED ARTICLES