Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអ្នកលក់ឡាន ចេញសែកស្អុយ៨ម៉ឺនដុល្លារ

អ្នកលក់ឡាន ចេញសែកស្អុយ៨ម៉ឺនដុល្លារ

ភ្នំពេញ ៖ ជនសង្ស័យជាអ្នកលក់ឡានម្នាក់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌចាប់ខ្លួន បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ខែឧសភាឆ្នាំ២០២៤ តាមដីកាបញ្ជាឱ្យចូលខ្លួន របស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីចេញសែកស្អុយ ជាង៨ម៉ឺនដុល្លារ។

តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកច្រឹង ខ្មៅ បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ស៊ិន សុភាព អាយុ៣៨ឆ្នាំ មុខរបរទិញលក់រថយន្ត ស្នាក់នៅភូមិ៧ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។

ជនសង្ស័យរូបនេះ បានចេញសែកស្អុយនូវទឹកប្រាក់ ចំនួន ៨៤ ៥០០ដុល្លារ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីទូទាត់សង់បំណុល ប៉ុន្តែពេលជនរងគ្រោះទៅបើកស្រាប់តែខាងធនាគារបញ្ជាក់ថា គណនីនោះមិនដំណើរការ។ ជនសង្ស័យបានព្យាយាមគេចវេះ ផ្តាច់ទំនាក់ទំនងជាមួយជនរងគ្រោះ។

រហូតមកដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឃាត់ខ្លួនឈ្មោះ ស៊ិន សុភាព មកធ្វើការសាកសួរ និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

RELATED ARTICLES