Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមពលការិនីមកពីថៃ ឈឺពោះកើតកូនតាមផ្លូវ

ពលការិនីមកពីថៃ ឈឺពោះកើតកូនតាមផ្លូវ

ខេត្តប៉ៃលិន ៖ ស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់ ទើបនឹងត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិ ព្រំដែនប៉ៃលិន បំណងមកសម្រាលកូននៅស្រុកកំណើត លុះកំពុងធ្វើដំណើរតាមផ្លូវជាតិលេខ៥៧ ស្រាប់តែឈឺពោះសម្រាលតាមផ្លូវ ត្រង់ចំណុចភូមិបឹងព្រលឹត និងត្រូវបានគ្រូពេទ្យ មណ្ឌលសុខភាពអូរច្រា ចេញជួយសង្គ្រោះ ជួយសម្រាលបានដោយជោគជ័យ សុវត្ថិភាពទាំម្តាយនិងកូន។

តាមប្រភពមណ្ឌលសុខភាពអូរច្រា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ មានស្ត្រីម្នាក់ ឈឺពោះសម្រាលកូន ចេញមកពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិព្រំដែនប៉ៃលិន ដោយមកពីប្រទេសថៃ តែម្នាក់ឯង ហើយក៏ឈឺពោះ ពេលកំពុងធ្វើដំណើរតាមផ្លូវជាតិផ្លូវលេខ៥៧ នៅចំណុចភូមិបឹងព្រលឹត ភ្លាមៗនោះត្រូវបានឆ្មបមណ្ឌលសុខភាពអូរច្រា ទៅជួយសង្គ្រោះ។

ស្ត្រីដែលឈឺពោះសម្រាលកូនតាមផ្លូវនោះ មានឈ្មោះចិត្រ មុន្ទិន អាយុ២១ឆ្នាំ ជាពលការិនីចំណាកស្រុក ធ្វើការនៅប្រទេសថៃ និងមានស្រុកកំណើតនៅភូមិអូរតាគាំ២ ឃុំទួលតាឯក ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្រោយពីក្រុមគ្រូពេទ្យបានជួយសង្គ្រោះ និងជួយសម្រាលកូនបានកូនស្រីដោយសុវត្ថិភាពទាំងម្តាយនិងកូនរួចមក នៅវេលាម៉ោង ១១ព្រឹក ថ្ងៃដដែល ក្រុមគ្រូពេទ្យក៏បានបញ្ជូនទាំងម្តាយនិងទារក ទៅកាន់មណ្ឌលសុខភាពអូរច្រា ដើរសម្រាកព្យាបាលបន្ត៕

RELATED ARTICLES