Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានបុកក្របីបាក់ជើង ម្ចាស់ក្របីសងឡាន៨០០ដុល្លារ

ឡានបុកក្របីបាក់ជើង ម្ចាស់ក្របីសងឡាន៨០០ដុល្លារ

ភ្នំពេញ ៖ រថយន្ត ១គ្រឿង បានបើកបរក្នុងល្បឿនលឿន រួចជ្រុលទៅបុកក្របីញី ១ក្បាល ក្នុងចំណោមក្របី ១ហ្វូង ដែលកំពុងដើរឆ្លងផ្លូវ បណ្តាលឱ្យក្របីញី ១ក្បាលនោះ រងរបួសបាក់ជើង ហើយម្ចាស់ក្របីចេញមកទទួលខុសត្រូវ ដោះស្រាយសំណងការខូចខាតចំនួន៨០០ដុល្លារ ទៅឱ្យម្ចាស់រថយន្ត ដើម្បីបញ្ចប់រឿង។ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង៤០នាទីរសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវឱកាសខ្ញុំ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

រថយន្តដែលបើកបុកសត្វក្របី ម៉ាក NISSAN NAVARA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BK-8357 បើកបរដោយបុរសម្នាក់។

តាមប្រភពសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាក NISSAN NAVARA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BK-8357 បានធ្វើដំណើរក្នុងទិសដៅពីកើត ទៅលិច ដោយល្បឿនលឿន។ ខណៈពេលមកដល់កន្លែងកើតហេតុ បានជ្រុលទៅបុកក្របីញី ១ក្បាល ក្នុងចំណោមក្របីមួយហ្វូង ដែលកំពុងដើរឆ្លងផ្លូវក្រោយគេ ពេញទំហឹង បណ្តាលឱ្យក្របីញី ១ក្បាលនោះ បាក់ជើង ដើរលែងរួច ហើយរថយន្តបានរងការខូខាតយ៉ាងដំណំ។

ក្រោយកើតហេតុ ម្ចាស់ក្របី បានចេញមុខមកសម្របសម្រួល ដោយម្ចាស់រថយន្ត ទារថ្លៃខូចខាត ចំនួន២ពាន់ដុល្លារ ហើយម្ចាស់ក្របី មានលទ្ធភាពត្រឹម ៨០០ដុល្លារ។ មុនដំបូងខាងរថយន្ត ពុំព្រមទទួលនោះទេ តែក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ បានជួយសម្រប សម្រួល ទើបម្ចាស់រថយន្តយល់ព្រមទទួលយក បញ្ចប់រឿងនៅនឹងកន្លែងតែម្តង៕

RELATED ARTICLES