Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបិទពេទ្យធ្មេញ ២កន្លែង បើកអត់ច្បាប់

បិទពេទ្យធ្មេញ ២កន្លែង បើកអត់ច្បាប់

ខេត្តស្វាយរៀង ៖ ក្រុមការងារសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង បានចុះពិនិត្យ និងបិទទីតាំងផ្តល់សេវាពិគ្រោះព្យាបាលជំងឺមាត់-ធ្មេញ ចំនួន២កន្លែង ក្រោយពីរកឃើញថា មិនមានលិខិតអនុញ្ញាត។

ករណីនេះ ធ្វើឡើងដោយទទួលអនុវត្តតាមការណែនាំពីលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខា ភិបាល ក្រោមការដឹកនាំរបស់លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង ទទួល បន្ទុកសុខាភិបាល រួមជាមួយក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តស្វាយរៀង សហការជាមួយលោកព្រះរាជ អាជ្ញារង នៃសាលាដំបូងខេត្តស្វាយរៀង លោកអភិបាលរងក្រុងបាវិត លោកអធិការរងនៃអធិការនគរបាលក្រុងបាវិត និងសមាសភាពពាក់ព័ន្ធមួយចំនួនទៀត។

កម្លាំងបានចុះពិនិត្យ និងបិទទីតាំងផ្តល់សេវាពិគ្រោះព្យាបាលជំងឺមាត់-ធ្មេញ ចំនួន២កន្លែង ដែលមិនមានលិខិតអនុញ្ញាត ដើម្បីពង្រឹងការអនុវត្តវិធានការច្បាប់ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលបានអនុវត្តនីតិវិធី ៖

១-ទីតាំងហាងថែរក្សាមាត់-ធ្មេញ ៩៨ ៖ បានដកហូតសម្ភារៈ បរិក្ខារដែលផ្តល់សេវា និងបិទផ្អាកទីតាំងបណ្តោះ អាសន្ន។ ២-ទីតាំងបន្ទប់ពិគ្រោះព្យាបាលជំងឺមាត់-ធ្មេញ QUOC TE SMILE បានបិទផ្អាក មិនឱ្យដំណើការបណ្តោះអាសន្ន។

មហាជនបានលើកឡើងថា បន្ទប់ពិគ្រោះជំងឺ បើកស្លាកយីហោរាប់ឆ្នាំ ហើយការបិទទីតាំងបណ្តោះអាសន្ន គួរតែបិទរហូត ចំពោះបុគ្គលប្រកបមុខរបរផ្នែកសុខភាព ប្រសិនបើគ្មានជំនាញច្បាស់លាស់ អាចបង្កឱ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ សូមអាជ្ញាធរមេត្តារឹតបន្តឹងច្បាប់ចំពោះអ្នកប្រកបមុខរបរផ្តល់សេវាសុខភាពអត់ច្បាប់ ជាពិសេសអ្នកលក់ផលិតផលសុខភាពតាមអនឡាញ សូមក្រសួងមេត្តារឹតបន្តឹងផង៕

RELATED ARTICLES