Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លៀង១មេធំ ទឹកជន់លិចផ្លូវ និងចម្ការពលរដ្ឋ

ភ្លៀង១មេធំ ទឹកជន់លិចផ្លូវ និងចម្ការពលរដ្ឋ

ខេត្តបន្ទាយមានជ័យ ៖ ភ្លៀងមួយមេធំ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ បានធ្វើឱ្យទឹកហូរធ្លាក់ចុះពីលើភ្នំ បង្កជាទឹកជំនន់លិចផ្លូវ និងចម្ការដំណាំប្រជាកសិករ ស្ថិតក្នុងឃុំអូរសំព័រ និងឃុំអូរស្រឡៅ ស្រុកម៉ាឡៃ។

តាមប្រភពប្រជាពលរដ្ឋ បានឱ្យដឹងថា ភ្លៀងធ្លាក់មួយមេធំធ្លាក់ពីលើភ្នំបង្កទឹកជំនន់ជន់លិចអូរធំ បណ្តាលឱ្យផ្លូវ និងចម្ការដំណាំ ប្រជាកសិករនៅឃុំអូរសំព័រ និងឃុំអូរស្រឡៅ រហូតពេលនេះមិនទាន់ស្រុកនៅឡើយទេតាមផ្លូវខ្លះស្របមាត់អូរត្រូវបានទឹកជន់លិច ធ្វើឱ្យប្រជាពលរដ្ឋទៅមកជួបការលំបាក។

ប្រជាពលរដ្ឋ បានបញ្ជាក់ថា មូលហេតុដែលភ្លៀងធ្លាក់ខ្លាំងជន់លិចផ្លូវ និងចម្ការដំណាំដូចចម្ការតាង៉ែន និងចម្ការស្វាយ ព្រោះតែប្រព័ន្ធលូតូច ដែលទឹកហូរធ្លាក់ពីខាងលើភ្នំ ចូលអូរព្រំដែន ហូរមិនទាន់ ទើបបង្កមានលិចលង់ផ្នែកខាងលើ សុំឲ្យអាជ្ញាធរស្រុក មន្ទីរស្ថាប័នពាក់ព័ន្ធ ជួយរកដំណោះស្រាយ ដើម្បីបញ្ចៀសការលិចលង់រាល់ឆ្នាំ នៅពេលមានភ្លៀងធ្លាក់ខ្លាំង។

លោកស្វាយ ជា អភិបាលស្រុកម៉ាឡៃ បានបញ្ជាក់ប្រាប់ថា នៅចំណុចអូរធំព្រំប្រទល់ឃុំអូរសំព័រ និងឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ដែលមានទឹកជន់លិចអូរធំនេះ គឺជាទឹកភ្លៀងដែលហូរធ្លាក់ពីលើភ្នំ ហូរចូលមកអូរព្រំដែន លិចរាល់ឆ្នាំ ព្រោះប្រព័ន្ធលូតូច ហើយបានសុំទៅមន្ទីរជំនាញហើយ បានចុះសិក្សាគម្រោងស្នើសុំទៅក្រសួងហើយ បើសិនជាគម្រោងមានការយឺតយ៉ាវ រដ្ឋបាលស្រុកម៉ាឡៃ សុំគោលការណ៍អភិបាលខេត្តបន្ទាយមានជ័យ កសាងដោយថវិកាស្រុក ធ្វើជាសំណង់បង្ហៀរទឹកប្រវែង១២ម៉ែត្រ គ្រោងថវិការជាង ១ម៉ឺនដុល្លារ អាចកសាងឆ្នាំមុខ។

លោកអភិបាលស្រុកម៉ាឡៃ បានបញ្ជាក់ថា ជំនន់ទឹកភ្លៀងដែលជនលិចអូរធំនោះ ដោយសារ មានភ្លៀងធ្លាក់មួយមេធំ បើសិនជាភ្លៀងមិនបន្តធ្លាក់ អាច២ទៅ៣ថ្ងៃ ទឹកហូរទៅអូរព្រំដែនស្រកអស់ បើសិនជាភ្លៀងនៅបន្តទឹកនៅបន្តជន់ឡើង តែនៅស្រុកម៉ាឡៃ ទទួលបានភ្លៀងធ្លាក់ជាង១០មេធំៗ បង្កមានខ្យល់កន្ត្រាក់ ប៉ះពាល់ផ្ទះសម្បែង២៥ខ្នងផ្ទះ ត្រូវបានរលំ និងប៉ើងដំបូល៕

RELATED ARTICLES