Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្នងការដាក់បទបញ្ជាឱ្យអធិការ១៤ខណ្ឌ សហការបង្ក្រាបក្រុមក្មេងទំនើង

ស្នងការដាក់បទបញ្ជាឱ្យអធិការ១៤ខណ្ឌ សហការបង្ក្រាបក្រុមក្មេងទំនើង

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំការពង្រឹងត្រូតពិនិត្យអនុវត្តវិធានការបង្ការទប់ស្កាត់និងបង្ក្រាបក្មេងទំនើង ដោយបានដាក់ចេញ នូវបទបញ្ជាឱ្យលោកអធិការនគរបាលខណ្ឌទាំង១៤ ត្រូវសហការគ្នាឱ្យបានម៉ឺងម៉ាត់ ដើម្បីបង្ក្រាបក្មេងទំនើង ឱ្យមានប្រសិទ្ធខ្ពស់ ខណៈដែលក្នុងរយៈពេលចុងក្រោយនេះ សកម្មភាពក្មេងទំនើងដេញវាយគ្នាតាមផ្លូវសាធារណៈ ហាក់បីដូចជាកម្រើកឡើងវិញ បង្កឱ្យប៉ះពាល់សន្តិ សុខសណ្តាប់ធ្នាប់សាធារណៈ។

លោកស្នងការ បានជំរុញដល់លោកអធិការនគរបាលខណ្ឌទាំង១៤ និងការិយាល័យជំនាញ ត្រូវបង្កើនការគ្រប់គ្រងមុខសញ្ញាក្មេងទំនើង ទាំងមុខសញ្ញាចាស់និងមុខសញ្ញាថ្មី ឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលដល់សមត្ថកិច្ចចាត់វិធានការបង្ការបង្ក្រាបទាន់ពេលវេលា។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏ដាក់បទបញ្ជាឱ្យកម្លាំងការិយាល័យជំនាញ និងកម្លាំងអធិការដ្ឋាននគរ បាលខណ្ឌ ទាំង១៤ ត្រូវបង្ក្រាបក្រុមក្មេងទំនើងដែលបង្កើតជាក្រុម ជាបក្ខ ជាពួក ដាក់រហស្សនាមក្រុម ហើយដើរបង្កអុកឡុកតាមផ្លូវសាធារណៈ មិនតែប៉ុណ្ណោះ ពួកគេថែមទាំងប្រព្រឹត្តបទល្មើសបង្ករបួសស្នាមអ្នដទៃ ត្រូវ តែបង្ក្រាបឱ្យអស់ ដោយមិនអនុញ្ញាតឱ្យក្មេងទំនើងទាំងនោះបន្តធ្វើសកម្មភាពទៀតនោះទេ និងត្រូវយកចិត្តទុកដាក់ក្តាប់ព័ត៌មានសកម្មភាពក្មេងទំនើងឱ្យបានហ្មត់ចត់ ដើម្បីយើងប្រើប្រាស់វិធានការបង្ការទប់ស្កាត់និងបង្ក្រាបក្មេងទំនើងឱ្យបានទាន់ពេលវេលា និងណែនាំឱ្យលោកអធិការនគរបាលខណ្ឌទាំង១៤ ត្រូវតែមានការទទួលខុសត្រូវ ម្ចាស់ការរាល់បទល្មើសក្មេងទំនើងកើតឡើងក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងការស្រាវជ្រាវមុខសញ្ញា ដើម្បីបង្ក្រាប៕

RELATED ARTICLES