Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកង់បីបើកបញ្ច្រាស បុករថយន្តក្រុង

កង់បីបើកបញ្ច្រាស បុករថយន្តក្រុង

ភ្នំពេញ ៖ បុរសម្នាក់បើកបរកង់បីឥណ្ឌា បញ្ច្រាសផ្លូវ ជ្រុលទៅបុកចំពីមុខរថយន្តក្រុងដឹកអ្នកដំណើររបស់សាលារាជធានីភ្នំពេញ បណ្តាលអាចរងការខូចខាត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលវេលាម៉ោង ៦និង៣០នាទីល្ងាច ថ្ងៃទី២៣ខែឧសភាឆ្នាំ ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ទូលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តដឹកអ្នកដំណើររបស់សាលារាជធានីភ្នំពេញ ពណ៌ត្រួយចេក ធ្វើដំណើរតាមបណ្តោយផ្លូវ ២១៧ ក្នុងទិសដៅពីត្បូង មកជើង លុះមកដល់ត្រង់ចំណុចកន្លែងកើតហេតុ ស្រាប់តែមានម៉ូតូកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1KI-1831 បើកបរដោយបុរសម្នាក់ ជិះបញ្ច្រាសផ្លូវលឿន ជ្រុលទៅបុករថយន្តដឹកអ្នកដំណើររបស់សាលារាជធានីភ្នំពេញ ចំពីមុខ កៀបជាប់ បណ្តាលឱ្យរងការខូចខាត តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ ធ្វើការវាស់វែង យករថយន្តនិងកង់បីដាក់អែបខាង បញ្ចៀសការកកស្ទះចរាចរណ៍ ឱ្យភាគីកង់បី ដោះស្រាយជាមួយរថយន្តដឹកអ្នដំណើរសាលារាជធានី បើមិនត្រូវគ្នា ប្រគល់ឲ្យជំនាញយកកង់បីនិងរថយន្ត ទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES