Saturday, July 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចង់ត្រឡប់ទៅស្រុកវិញ បុគ្គលិកកាស៊ីណូ៥៧នាក់ ធ្វើកូដកម្មអត់ចូលធ្វើការ

ចង់ត្រឡប់ទៅស្រុកវិញ បុគ្គលិកកាស៊ីណូ៥៧នាក់ ធ្វើកូដកម្មអត់ចូលធ្វើការ

ខេត្តព្រះសីហនុ ៖ ជនបរទេស (ជនជាតិនេប៉ាល់ និងឥណ្ឌា) ចំនួន៥៧នាក់ ដែលជាបុគល្គិកបម្រើការងារនៅកាស៊ីណូមួយកន្លែងក្នុង ក្រុងព្រះសីហនុ បានប្រមូលផ្តុំគ្នាធ្វើកូដកម្ម មិនព្រមចូលធ្វើការ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ចុះអន្តរាគមន៍ សាក សួរ ទើបដឹងថា ក្រុមជនបរទេសទាំងនោះ មិនពេញចិត្តនឹងការងារ ព្រមទាំងចង់វិលត្រឡប់ទៅស្រុកវិញ ទើបនាំគ្នាធ្វើកូដកម្មបែបនេះ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលបណ្តឹងតាមរយៈ HOTLINE របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្តីពីករណី “ជនបរទេសប្រមូលផ្តុំគ្នាមិនព្រមចូលធ្វើការ” នៅចំណុច កាស៊ីណូ ជីន ប៉ី បួន ស្ថិតនៅក្រុមទី១៥ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ នៅវេលាម៉ោង ៨និង១០នាទីយប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះទៅដល់ទីតាំងខាងលើ ឃើញថា ទីតាំងមាននាមករណ៍ក្រុមហ៊ុន ជី.ស៊ី មេឌា ឯ.ក (G.C MEDIA CO.,LTD) មានអាជ្ញាប័ណ្ណកាស៊ីណូលេខ ២០៧ គ.ល.ក CGMC ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ចេញដោយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា មានសុពលភាពដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៧។ ក្រុមការងារបានពិនិត្យឃើញជនបរទេសកំពុងផ្តុំគ្នានៅទីលានតា

តារាងបាល់បោះ ក្នុងទីតាំងកាស៊ីណូចំនួន៥៧នាក់ (ឥណ្ឌា៥៥នាក់ និងនេប៉ាល់២នាក់) ក្នុងនោះ ៖

– ជនបរទេសមានលិខិតឆ្លងដែនជាប់ខ្លួន ចំនួន៤៩នាក់ (ឥណ្ឌា៤៧នាក់ និងនេប៉ាល់២នាក់)។

– ជនបរទេសគ្មានលិខិតឆ្លងដែនជាប់ខ្លួន ចំនួន៨នាក់ (ឥណ្ឌា)។

ក្រោយពីត្រួតពិនិត្យនិងស្តាប់ការបំភ្លឺរបស់ជនបរទេសខាងលើ បានឱ្យដឹងថា ដោយសារមិនពេញចិត្តនឹងការ ងារ និងចង់ត្រឡប់ទៅប្រទេសកំណើតវិញ ទើបពួកគេនាំគ្នាប្រមូលផ្តុំ មិនព្រមចូលធ្វើការ។ ពាក់ព័ន្ធករណីខាងលើ ក្រុមការងារបានសម្រេចធ្វើការនាំខ្លួនជនបរទេសចំនួន ៥៧នាក់ មកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះ សីហនុ ដើម្បីធ្វើការសាកសួរបន្ថែម។

បន្ទាប់មក នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ដោយមានការឯកភាពគ្នា ក្រុមការងារបានធ្វើការសម្របសម្រួលបញ្ជូនជនបរទេសទាំង ៥៧នាក់ខាងលើ ទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោ ប្រវេសន៍ (នៅរាជធានីភ្នំពេញ) ដើម្បីបន្តនីតិវិធី។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ករណីខាងលើ មិនមានផ្ទុះអាវុធ ឬហិង្សាដូចសារព័ត៌ មានជាតិ និងអន្តរជាតិមួយចំនួន ចុះផ្សាយនោះទេ៕

RELATED ARTICLES