Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទុស្សេខ្សែភ្លើង ឆេះបន្ទប់បុគ្គលិកកាស៊ីណូ

ទុស្សេខ្សែភ្លើង ឆេះបន្ទប់បុគ្គលិកកាស៊ីណូ

ខេត្តស្វាយរៀង ៖ បន្ទប់ស្នាក់នៅរបស់បុគ្គលិកកាស៊ីណូ មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់បុគ្គលិក និងសន្តិសុខកាស៊ីណូ រាយការណ៍ទៅសមត្ថកិច្ចជំនាញ ចុះជួយអន្តរា គមន៍បាញ់ទឹកពន្លត់ ដោយប្រើប្រាស់ទឹកអស់ ១រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង២០នាទីយប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចកាស៊ីណូ ញូវវើលដ៍ អគារ W2 ជាន់ទី១ បន្ទប់លេខ២១៨ (បន្ទប់ស្នាក់នៅរបស់បុគ្គលិក)  ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា បន្ទាប់ពីមានករណីឆាបឆេះ អគារW2 ជាន់ទី១ បន្ទប់លេខ២១៨ បន្ទប់ស្នាក់នៅរបស់បុគ្គលិកកាស៊ីណូខាងលើ  ភ្លាមៗកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបាវិត បានបញ្ជូនកម្លាំង ចំនួន១៣នាក់ ចុះអន្តរាគមន៍ និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១គ្រឿង ជួយបាញ់ទឹកពន្លត់ រហូតដល់ភ្លើង បានរលត់ទៅវិញទាំងស្រុង ដោយមិនឆេះរាលដាលដល់បន្ទប់ផ្សេង ឬទីតាំងផ្សេងទៀតនោះឡើយ។

ចំពោះសម្ភារដែលរងការឆាបឆេះ រួមមាន គ្រែ ២ជាន់ ចំនួន៣គ្រែ ម៉ាស៊ីនត្រជាក់ ១គ្រឿង ម៉ាស៊ីនបោកខោអាវ ចំនួន១គ្រឿង ពិតាន ខូចខាត តែមិនបណ្តាលឱ្យមនុស្សរងរបួសទេ។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលបណ្តាលឱ្យមានអគ្គិភ័យកើតឡើង គឺដោយសារឆ្លងចរន្តអគ្គិសនី៕

RELATED ARTICLES