Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឆក់ខ្សែកក្រមុំរោងចក្រ ស៊យដួលម៉ូតូ ខ្នោះ

ឆក់ខ្សែកក្រមុំរោងចក្រ ស៊យដួលម៉ូតូ ខ្នោះ

ភ្នំពេញ ៖ នារីវ័យក្មេងជាកម្មការិនីរោងចក្រ ២នាក់ កំពុងជិះម៉ូតូតាមផ្លូវ ស្រាប់តែត្រូវជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់ខ្សែកបានសម្រេច តែសំណាងមិនល្អ ទាក់ចង្កូតម៉ូតូនារីរងគ្រោះ ដួលទាំងអស់គ្នា ហើយភ្លាមនោះនារីរងគ្រោះបានស្រែកឆោឡោ ផ្អើលដល់ប្រជាពលរដ្ឋចេញមកព័ទ្ធចាប់ជនសង្ស័យចងស្លាបសេក រួចបញ្ចេញកំហឹងម្នាក់១ដៃ១ជើង ឡើងទ្រមខ្លួន ទើបប្រគល់ឱ្យសមត្ថកិច្ច។

ហេតុការណ៍នេះ បានកើតឡើងកាលពីវលាម៉ោង១រសៀល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវទួលពង្រ ត្រង់ចំណុច ស្ពានទួលពង្រ ខាងជើងផ្សារទួលពង្រ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

នារីរងគ្រោះ មានឈ្មោះឈឿន សុខឡូត អាយុ១៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួល នៅក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីរបស់នារីរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ នាងមានគ្នា២នាក់ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1O-9726 ចេញពីធ្វើ កាតធនាគារវីង នៅម្តុំផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ឆ្ពោះទៅផ្ទះជួល ដោយធ្វើដំណើរក្នុងទិស ដៅពីជើង ទៅត្បូង។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យម្នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KH-4811 ដេញតាមពីក្រោយ រួចធ្វើ សកម្មភាពឆក់ខ្សែករបស់នាងបានសម្រេច តែម៉ូតូទាំង២គ្រឿងបានទាក់ដៃចង្កូតគ្នា បណ្តាលឱ្យដួលទាំង អស់ គ្នា ហើយភ្លាមនោះ នាងបានស្រែកឆោឡោថា “ចោរ!ៗ” បង្កឱ្យមានការភ្ញាក់ផ្អើលពេញកន្លែងកើតហេតុ ហើយជនសង្ស័យបានព្យាយាមរត់គេចខ្លួនដេរ តែរត់មិនរួច ដោយសារត្រូវប្រជាពលរដ្ឋព័ទ្ធចាប់ក្របួចជាប់ ចងស្លាប សេក រួចនាំគ្នាវាយទាត់ធាក់ម្នាក់១ដៃ១ជើង បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី១ បានចុះទៅដល់ទីតាំងកើតហេតុ និងបាននាំជនសង្ស័យទៅកាន់ប៉ុស្តិ៍ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់៕

RELATED ARTICLES