Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបគ្រឿងញៀន២ករណី វ៉ៃខ្នោះ១០នាក់

បង្ក្រាបគ្រឿងញៀន២ករណី វ៉ៃខ្នោះ១០នាក់

ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន២ក្រុម ត្រូវបានកម្លាំងជំនាញអាវុធហត្ថ បើកប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាប ឃាត់ខ្លួនជនសង្ស័យប្រុសស្រី សរុប១០នាក់ ព្រមទាំងដកហូតបានវត្ថុតាង ថ្នាំញៀនមួយចំនួន។

ប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀននេះ បានធ្វើឡើងកាលពីវេលាម៉ោង ៩និង២៧នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នៅទីតាំងចំនួន២ផ្សេងគ្នា ក្នុងនោះទីតាំងទី១-ស្ថិតក្នុងសង្កាត់សុពណ៌ទេព និងទីតាំងទី២-ក្នុងសង្កាត់រកាធំ ក្រុងច្បារមន។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថក្រុងច្បារមន បានឱ្យដឹងថា កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្ក្រាបករណីគ្រឿងញៀន ២ករណី ។ ករណីទី១-នៅចំណុចភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន៥នាក់ (ស្រី២) និងដកហូតបានម្សៅក្រាមសថ្លា ១កញ្ចប់ធំ និងម៉ូតូ ចំនួន៥គ្រឿង។ ករណីទី២-ស្ថិតនៅភូមិប៉ែលហែល សង្កាត់សុព័រទេព ក្រុងច្បារមន ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន៥នាក់ និងដកហូតបានម្សៅក្រាមសថ្លា ចំនួន១០កញ្ចប់ (កញ្ចប់តូច៨ កញ្ចប់ធំ២) និងម៉ូតូ ចំនួន១គ្រឿង។

ប្រភពដដែល បន្តថា ប្រតិបត្តិការខាងលើ ដឹកនាំសម្របសម្រួលដោយព្រះរាជអាជ្ញារង លោកទិន សុចិត្រា និងបានការអនុញ្ញាតពីមេបញ្ជាការរង ទទួលជំនាញ បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដោយបានឃាត់ខ្លួនជនសង្ស័យ សរុប១០នាក់ (ស្រី២) និងដកហូតវត្ថុតាង ថ្នាំញៀន សរុបចំនួន១១ កញ្ចប់ (កញ្ចប់ធំ៣ កញ្ចប់តូច៨) និងម៉ូតូ ចំនួន៦គ្រឿង។

ជនសង្ស័យទាំង១០នាក់ រួមនិងវត្ថុតាង ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅបញ្ជាការដ្ឋានកងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES