Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម អង្គុយសុខៗ ស្រែកវិលមុខ សន្លប់ស្តូក

 អង្គុយសុខៗ ស្រែកវិលមុខ សន្លប់ស្តូក

ភ្នំពេញ ៖ យុវជនម្នាក់ កំពុងអង្គុយលេងនៅមុខផ្ទះមិត្តភក្តិសុខៗ ស្រាប់តែកើតមានអាការ វិលមុខ ហើយបានស្រែកប្រាប់មិត្តភក្តិថា “អញវិលមុខណាស់” បន្ទាប់មកក៏ដួលសន្លប់ភ្លាមៗ តែម្តង ធ្វើឱ្យកើតមានការភ្ញាក់ផ្អើល និងប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោងម៉ោង ៤និង៥០នាទីរសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចភូមិក្រាញ់តាបាញ់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។

យុវជនដែលដួលសន្លប់ មានឈ្មោះម៉េង ហ៊ាង អាយុជាង២០ឆ្នាំ មុខរបរអ្នកកាប់គោលក់ មានលំនៅ ភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះខាងលើ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា គុបជ្រុង ពណ៌ទឹកប៊ិក ពាក់ស្លាកលេខ ភ្នំពេញ 1CB-3797 ចេញពីផ្ទះរបស់ខ្លួន មកលេងមិត្តភក្តិនៅត្រង់ចំណុចកើតហេតុខាងលើ។ លុះពេលមកដល់ បានអង្គុយលេងជាមួយមិត្តភក្តិនៅមុខផ្ទះបានបន្តិច ស្រាប់តែយុវជនរូបនោះ កើតមានអាការវិលមុខ ហើយបានស្រែកប្រាប់មិត្តភក្តិថា “អញវិលមុខណាស់” រួចក៏ដួលសន្លប់តែម្តង ជាហេតុធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់មិត្តភក្តិ និងអ្នកភូមិ ជួយសង្គ្រោះបឋម ដោយយកប្រេងកូឡា ប្រេងខ្យល់ ឱ្យហិត និងរឹត បន្ទាប់មក បានដឹកតាមម៉ូតូ នាំទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ៕

RELATED ARTICLES