Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លៀង១មេ ផុសមីន១គ្រាប់តាមផ្លូវ

ភ្លៀង១មេ ផុសមីន១គ្រាប់តាមផ្លូវ

ខេត្តបាត់ដំបង ៖ មីន ១គ្រាប់ ជាប្រភេទមីនផ្កាចាន់ បានផុសឡើងនៅលើដងផ្លូវលំ ១កន្លែង ខណៈដែលមេឃទើបនឹងធ្លាក់ភ្លៀង ១មេធំ និងត្រូវបានប្រជាពលរដ្ឋធ្វើដំណើរទៅចម្ការប្រទះឃើញ កើតមានការផ្អើលឆោឡោ ប្រញាប់រាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋានភ្លាមៗ។

ករណីប្រទះឃើញគ្រាប់មីននេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវតូចមួយនៅក្នុងព្រៃរបោះ ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ដែលជាអតីតតំបន់សមរភូមិក្តៅ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា គ្រាប់មីននោះ ត្រូវបានអ្នកដំណើរប្រទះឃើញផុសចេញពីក្នុងដី នៅលើដងផ្លូវតូចមួយ នៅក្នុងព្រៃរបោះ (ផ្លូវទៅចម្ការ) ហើយក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗ។

សមត្ថកិច្ច បានបញ្ជាក់ថា គ្រាប់មីននោះ ជាប្រភេទមីនធុន M-79 (មីនផ្កាច័ន្ទ) នៅមានគុណភាពល្អ ហើយត្រូវបានប្រទះឃើញនៅចំកណ្តាលផ្លូវតែម្តង ខណៈដែលមីន ១គ្រាប់នេះ ផុសឡើង ដោយសារតែទឹកភ្លៀងហូរ ច្រោះដី។

តាមប្រភពប្រជាពលរដ្ឋ បានឱ្យដឹងថា ចំណុចដែលប្រទះឃើញគ្រាប់មីននេះ គឺជាដងផ្លូវដែលអ្នកភូមិ ឬអ្នក ដំណើរនានា ធ្វើដំណើរឆ្លងកាត់យ៉ាងមមាញឹកទៅចម្ការ តែមិនធ្លាប់ឃើញគ្រាប់មីនទេ ស្រាប់តែក្រោយពេលភ្លៀងធ្លាក់ជោកជាំប៉ុន្មានមេ គ្រាប់មីនផុសចេញលើគោក ចំកណ្តាលផ្លូវតែម្តង ធ្វើឱ្យអ្នកដំណើរភ័យខ្លាច លែងចង់ហ៊ានធ្វើដំណើរលើដងផ្លូវនោះទៀត។

ក្រោយកើតហេតុ សមត្ថកិច្ចនិងមន្ត្រីមូលដ្ឋាន បានរាយការណទៅកាន់អង្គភាពកម្ចាត់មីន ដើម្បីចុះពិនិត្យ និងយកគ្រាប់មីននោះទៅកម្ទេចចោល៕

RELATED ARTICLES