Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ហាងខារ៉ាអូខេ កាច់កុងគ្នា ផ្ទុះហិង្សាគប់ដបស្រា

 ហាងខារ៉ាអូខេ កាច់កុងគ្នា ផ្ទុះហិង្សាគប់ដបស្រា

ភ្នំពេញ ៖ ហាងខារ៉ាអូខេ ចំនួន២ មានទីតាំងនៅទល់មុខគ្នា តែងកើតមានជម្លោះឌឺដងគ្នាជារឿយៗ លុះចុងក្រោយ ភាគីម្ខាងចោទភាគីម្ខាងទៀតថាសើចឌឺដងដាក់ខ្លួន ក៏ខឹងសម្បា ទាញដបស្រាគប់ បណ្តាលឱ្យមានអ្នករងរបួស និងផ្ទុះជម្លោះផ្អើលពេញដងផ្លូវ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវ២០០៤ ហៅផ្លូវម៉ៃដា ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

ហាងខារ៉ាអូខេទាំង២ ដែលហិង្សាដាក់គ្នា ទី១-ហាងខារ៉ាអូខេ «អាណាចក្រ រីករាយ KTV» និងទី២-ហាងខារ៉ាអូខេ យីហោ «យូធី KTV»។ ហាងទាំង២ មានទីតាំងស្ថិតនៅទល់មុខគ្នា ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពភាគីហាងខារ៉ាអូខេ «អាណាចក្ររីករាយ KTV» បានឱ្យដឹងថា មុនពេលកើតហេតុ នារីៗហាងគាត់ បានសើចលេងនៅមុខហាង ស្រាប់តែឃើញហាងខារ៉ាអូខេយីហោ យូធី KTV នៅទល់ហាងខ្លួន ស្រែកឌឺដងដាក់ បន្ទាប់មកខាងហាង យូធី KTV មានគ្នា២នាក់ (ប្រុសៗ) បានគប់ដបស្រាមកហាងគាត់ បណ្តាលឱ្យត្រូវបុគ្គលិកជាច្រើននាក់ រងរបួសស្រាល ចំណែកហាងគាត់ មិនបានគប់ដបស្រាតបតនោះឡើយ។

ចំណែកភាគីហាងខារ៉ាអូខេ យីហោ «យូធី KTV» បានបញ្ជាក់ប្រាប់ថា គឺមានទៅមានមក ហើយនៅមុនពេលកើតហេតុ ខាងហាងខារ៉ាអូខេ «អាណាចក្ររីករាយ KTV» បានសើចឌឺដងដាក់មកហាងគាត់ បន្ទាប់មកខាង ហាងគាត់ស្រែកដាក់ទៅវិញ ដោយមានបុរសម្នាក់ដែលជាអ្នកកាងហាងខារ៉ាអូខេ «អាណាចក្ររីករាយ KTV» រត់មករកវាយមកដល់ហាង «យូធី KTV» បណ្តាលឱ្យខាងហាងខារ៉ាអូខេ យូធី KTV គប់ដបស្រាទៅ និងនាំគ្នាគប់ទៅវិញទៅមកតែម្តង។

ជុំវិញករណីនេះ ប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងកន្លែងកើតហេតុ បានឱ្យដឹងថា ហាងខារ៉ាអូខេ នៅទីតាំងកន្លែងកើតហេតុខាងលើ រកស៊ីកាច់កុងគ្នាសម្បើមណាស់ ហាងខ្លះបានស្ទាហៅក់ម៉ូយពេញដងផ្លូវ ធ្វើឱ្យខូចសណ្តាប់ធ្នាប់ផ្លូវសាធារណៈ ហើយហាងម្តុំកន្លែងកើតហេតុ តែងតែបង្កហិង្សាយ៉ាងពេញដងផ្លូវ ហើយមិនសូវឃើញសមត្ថកិច្ច និងអាជ្ញាធរជួយអន្តរាគមន៍ទាន់ពេលវេលាឡើយ។ ជាក់ស្តែងករណីខាងលើ សមត្ថកិច្ចប៉ុស្តិ៍មិនដឹងនោះឡើយ ហើយពួកគាត់ជាប្រជាពលរដ្ឋសំណូមពរឱ្យសមត្ថកិច្ច និងអាជ្ញាធរ គួរមានវិធានការចំពោះករណីខាងលើនេះផង៕

RELATED ARTICLES