Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ទុកកង់បីមុខផ្ទះ ភ្លេចដកសោ ចោរលួចបាត់

 ទុកកង់បីមុខផ្ទះ ភ្លេចដកសោ ចោរលួចបាត់

ភ្នំពេញ ៖ បុរសម្នាក់ បានទុកម៉ូតូកង់បី ១គ្រឿង នៅមុខផ្ទះ ដោយភ្លេចដកសោចេញ រួចចូលដេកលក់រហូតដល់ភ្លឺ ស្រាប់តែភ្ញាក់ឡើង បាត់ម៉ូតូកង់បី បង្កឱ្យមានការភ្ញាក់ផ្អើលឆោឡោ ប្តឹងសមត្ថកិច្ចស្រាវជ្រាវអស់ជាង១០ ម៉ោង ក៏ឈានដល់ការចាប់ខ្លួនជនសង្ស័យម្នាក់ និងដកហូតម៉ូតូកង់បី មកប្រគល់ជូនម្ចាស់វិញ។

ករណីចោរលួចម៉ូតូកង់បីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្ទះលេខ 2R ផ្លូវបេតុងបុរីហុកឆេង ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។ជនរងគ្រោះជាម្ចាស់ម៉ូតូកង់បី មានឈ្មោះព្រំ ដារ៉ាវុធ អាយុ៦១ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅផ្ទះកើតហេតុខាងលើ។ ម៉ូតូកង់បី ដែលចោរលួចយកទៅ ម៉ាក BAJAJ3WRE4S LPG ពណ៌ស គ្មានស្លាកលេខ។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឈួន គឹមណាវ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិហារ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃ២៤ ខែឧ សភា ឆ្នាំ២០២៤ បុរសរងគ្រោះ បានទុកម៉ូតូកង់បីរបស់ខ្លួន នៅខាងមុខផ្ទះ ដូចសព្វដង បន្ទាប់មក បានចូលដេកក្នុងផ្ទះ ដោយមិនបានដកកូនសោចេញឡើយ។ រហូត ដល់វេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ពេលជនរងគ្រោះភ្ញាក់ពីដេក ស្រាប់តែបាត់ម៉ូតូកង់បី ក៏ប្រញាប់រាយការណ៍ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ភ្លាមៗ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងនគរបាលប៉ុស្តិ៍ដង្កោ ដោយអនុវត្តតាមបញ្ជារបស់លោកវរ សេនី យ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវរហូតដល់ម៉ោង ៤ល្ងាច ថ្ងៃដដែល ទើបរកឃើញម៉ូតូកង់បី និងឃាត់ខ្លួនជនសង្ស័យបាន នៅត្រង់ចំណុចរង្វង់មូលកួរស្រូវ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូកង់បីខាងលើមែន។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES