ប្រទេសអ៊ុយក្រែន ៖ ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ថា លោកអ៊ីវ៉ាន ហ្វេដូរ៉ូវ (Ivan Fedorov) ប្រធានការិយាល័យរដ្ឋបាលក្នុងតំបន់ហ្សាប៉ូរីសជីយ៉ា (Zaporishchia) បានប្រាប់ស្ថានីយទូរទស្សន៍អ៊ុយក្រែន ថា រោងចក្រវារីអគ្គិសនី ឌីនីប្រូ (Dnipro) មិនអាចផលិតអគ្គិសនីបានទៀតទេ ហើ យចរាចរណ៍ជុំវិញរោងចក្រ ត្រូវបានបិទទាំងស្រុង ធ្វើឲ្យមនុស្សត្រូវបើកបរឆ្លងកាត់ស្ពាន ទៅជុំវិញ។

រោងចក្រវារីអគ្គិសនី Dnipro ស្ថិតក្នុងចំណោមហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេសអ៊ុយក្រែន ដែលត្រូវបានវាយប្រហារយ៉ាងខ្លាំង ដោយរុស្ស៊ី ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ក្រសួងថាមពលអ៊ុយក្រែន បានព្រមានកាលពីថ្ងៃអាទិត្យ ទី០២ ខែមិថុនា ឆ្នាំ២០២៤ ថា នឹងមានការខ្វះខាតថាមពលខ្លាំង ជាលទ្ធផលនៃប្រតិកម្មបន្តពីការវាយប្រហារ។
ក្រសួងថាមពល បានលើកឡើងថា ការដាច់ភ្លើង នឹងត្រូវកើតមាននៅក្នុងតំបន់ជាច្រើននៃអ៊ុយក្រែន បន្ទាប់ពីរោងចក្រថាមពលនៅក្នុងតំបន់ Zaporichia, Dnipropetrovsk, Donetsk, Kirovohrad និង Ivano-Frankivsk ត្រូវបានវាយប្រហារ នោះវាគឺជាការវាយប្រហារលើកដំបូងលើប្រព័ន្ធថាមពលនេះ វាជាសង្រ្គាមដ៏ធំលើកទី៦ របស់រុស្ស៊ី ចាប់តាំងពីថ្ងៃទី២២ ខែមីនា។ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ការវាយប្រហារនេះ ត្រូវបានធ្វើឡើងនៅក្នុងការសងសឹកចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងគៀវ ដែលធ្វើឱ្យខូចថាមពល និងមធ្យោបាយដឹកជញ្ជូនរបស់រុស្ស៊ី។
កាលពីឆ្នាំមុន ទំនប់ណូវ៉ា កាខូវកា (Nova Kakhovka) ដែលជាទំនប់វារីអគ្គិសនីដ៏ធំ និងវារីអគ្គិសនីនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន បានបាក់ដី ដែលត្រូវបានកាន់កាប់ដោយរុស្ស៊ី ហើយដួលរលំ។ រហូតមកដល់ពេល នេះ គេនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយទេ ។ ប៉ុន្តែអ្នកជំនាញវិស្វកម្មសំណង់ស៊ីវិលជាច្រើន បានសន្និដ្ឋានថា វាទំនងជាដោយសារការផ្ទុះនៅក្នុងរចនាសម្ព័ន្ធ។
អ៊ុយក្រែន មានគុណវិបត្តិយ៉ាងធ្ងន់ធ្ងរនៅតំបន់ជួរមុខ ដែលជាកន្លែងដែលពួកគេប្រឈមមុខនឹងការវាយប្រហារតាមអាកាសឥតឈប់ឈរ។ រុស្ស៊ី បានបើកសមរភូមិ នៅសមរភូមិថ្មី ចំនួនពីរ នៅតាមព្រំដែនជាមួយនឹងតំបន់ខារគីវ (Kharkiv) ភាគឦសាននៃប្រទេស និងនៅ Robotine នៅតំបន់ភាគខាងត្បូង Zaporichia បន្ថែមពីលើតំបន់ដុនបាស (Donbas) ទាញយកប្រយោជន៍ពីការខ្វះខាតរបស់អ៊ុយក្រែន ទាំងកម្លាំងមនុស្ស និងសព្វាវុធ។

កាលពីចុងសប្តាហ៍កន្លងទៅនេះ ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) បានចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី Shangri-La Dialogue នៅប្រទេសសិង្ហបុរី បានអំពាវ នាវដល់ប្រជាជាតិនានា ទូទាំងអាស៊ីប៉ាស៊ីហ្វិក ចូលរួមកិច្ចប្រជុំកំពូលសន្តិភាព នៅប្រទេសស្វីស នាពេលខាងមុខ ហើយបានចោទរុស្ស៊ី ថាព្យាយាមរារាំង។ លោកក៏បានថ្លែងអំណរគុណដល់ប្រធានាធិបតីអាមេរិក លោកចូ បៃដិន (Joe Biden) សម្រាប់ការសម្រេចចិត្តដ៏សំខាន់ ដើម្បីអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់អាវុធគ្រាប់រំសេវរបស់អាមេរិកសម្រាប់ការវាយប្រហារដែលមានកម្រិតនៅក្នុងទឹកដីរុស្ស៊ី ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ចលនាទាំងនេះមិនគ្រប់គ្រាន់ទេ៕