Tuesday, February 25, 2025
Homeព័ត៌មានអន្តរជាតិអតីតអភិបាលក្រុង ឈ្នះឆ្នោតប្រធានាធិបតីស្ត្រីដំបូងរបស់ម៉ិកស៊ិក

អតីតអភិបាលក្រុង ឈ្នះឆ្នោតប្រធានាធិបតីស្ត្រីដំបូងរបស់ម៉ិកស៊ិក

ប្រទេសម៉ិកស៊ិក ៖ ប្រព័ន្ធផ្សព្វផ្សាយម៉ិចស៊ិក និងបក្សកាន់អំណាច បានប្រកាសនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ថាបេក្ខភាពប្រធានាធិបតីរបស់គណបក្ស គឺលោកស្រី ក្លូឌៀ ឆេនបូម (Claudia Scheinbaum)  អតីតអភិ បាលក្រុងម៉ិកស៊ិក បានឈ្នះការបោះឆ្នោតប្រធានាធិបតី ពីដៃគូប្រកួតប្រជែង ហើយនឹងក្លាយជាប្រធានាធិបតីស្ត្រីដំបូងគេក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។

ចាប់តាំងពីលោកស្រី ក្លូឌៀ ឆេនបូម អតីតអភិបាលក្រុងម៉ិកស៊ិក ប្រកាសពីការប្រជែងតំណែងប្រធានាធិបតីម៉ិកស៊ិក មក ស្ទើរតែគ្មាននរណាម្នាក់សង្ស័យថា តើលទ្ធផលនឹងទៅជាយ៉ាងណា។ ប៉ុន្តែឥឡូវនេះ លោកស្រីអាចធ្វើបានហើយ គឺបានក្លាយជាប្រធានាធិបតីស្ត្រីដំបូងគេ របស់ម៉ិកស៊ិក ដែលមានអ្នកបោះឆ្នោតគាំទ្រយ៉ាងច្រើន ឈ្នះដាច់លើគូប្រជែង។

ជ័យជម្នះរបស់លោកស្រី បានបង្ហាញថា វាជាសំណើដែលគាំទ្រដោយអ្នកបោះឆ្នោតម៉ិកស៊ិកភាគច្រើន។ ប៉ុន្តែការមានរចោទប្រកាន់ពីគូប្រជែងរបស់លោកស្រី គឺលោក Xochitl Galvez ថា  លោកស្រី គ្មានគោលនយោ បាយប្រាកដប្រជានិយមនោះទេ គឺលោកស្រីនឹងមិនធ្វើការដឹកនាំប្រទេសដោយខ្លួនឯងទេ ដោយនឹងត្រូវរស់នៅក្នុងស្រមោលរបស់ប្រធានាធិបតី អង់ដ្រេស ម៉ានុយអែល ឡូប៉េស អូប្រាដូរ (Andres Manuel López Obrador) ។ ប៉ុន្តែលោកស្រី បានបដិសេធការចោទប្រកាន់នេះ ដោយលោកស្រីបញ្ជាក់ថា “ខ្ញុំនឹងគ្រប់គ្រងដោយគោលការណ៍ដូចគ្នានឹងលោក López Obrador ហើយវាល្អសម្រាប់ប្រជាជនម៉ិកស៊ិក”។

សូមបញ្ជាក់ថា លោកស្រី ឆេនបូម  គឺជាអ្នកសិក្សាមកពីគ្រួសារជ្វីហ្វ ដែលមានទ្រព្យសម្បត្តិ។ ជីដូនជីតារបស់លោកស្រី បានភៀសខ្លួនចេញពីការសម្លាប់រង្គាល លោកស្រីបង្កើតរូបភាពខុសគ្នាទាំងស្រុងសម្រាប់លោក López Obrador ខណៈដែលស្ទីលវោហារសាស្ត្ររបស់ពួកគេមានភាពខុសប្លែកគ្នាយ៉ាងខ្លាំង។

លោកស្រីចេះនិយាយភាសាអង់គ្លេស យ៉ាងស្ទាត់ជំនាញ និងបានបញ្ចប់ថ្នាក់បណ្ឌិត នៅរដ្ឋកាលីហ្វ័រញ៉ា សហ រដ្ឋអាមេរិក ។ មុនចូលធ្វើនយោបាយ លោកស្រីជាអ្នកវិទ្យាសាស្ត្របរិស្ថានដែលមានស្នាដៃ ដែលពីមុនធ្លាប់បម្រើការនៅក្រុមប្រឹក្សាអន្តររដ្ឋាភិបាលរបស់អង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (IPCC)។

ទោះបីជាយ៉ាងណា លោកប្រធានាធិបតីចាំផ្ទះ López Obrador បានបញ្ជាក់ថា គាត់មិនមានចេតនាជ្រៀត ជ្រែកក្នុងការគ្រប់គ្រងរបស់លោកស្រីប្រធានធិបតីថ្មីទេ។ គាត់ទន្ទឹងរង់ចាំចូលនិវត្តន៍ នៅកសិដ្ឋានរបស់គាត់ នៅ Chiapas ។

កាលចាប់ផ្តើមយុទ្ធនាការបោះឆ្នោត លោកស្រីឆេនបូម សន្យាថា នឹងដោះស្រាយបញ្ហាឧក្រិដ្ឋកម្មហិង្សាក្នុងប្រទេស ដែលបណ្តាលមកពីការជួញដូរគ្រឿងញៀន។ លោកស្រី បាននិយាយ លោកស្រីសង្ឃឹមថា នឹងកាត់ បន្ថយអត្រាឧក្រិដ្ឋកម្ម ឲ្យមកនៅកម្រិតទាបបំផុត៕

RELATED ARTICLES