Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្នងការបំភ្លឺ រឿងមេប៉ុស្តិ៍អសមត្ថភាពបង្ក្រាបល្បែង

ស្នងការបំភ្លឺ រឿងមេប៉ុស្តិ៍អសមត្ថភាពបង្ក្រាបល្បែង

ខេត្តកណ្តាល ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ បានធ្វើការឆ្លើយតបបំភ្លឺចំពោះការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ដែលមានខ្លឹម សារថា “មេប៉ុស្តិ៍ឃុំពាមរាំង អសមត្ថភាពក្នុងការបង្ក្រាបទីតាំងជល់មាន់តាមអនឡាញ នៅភូមិថ្មី ឃុំពាមរាំង ស្រុកលើកដែក”។

ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឱ្យលោកអធិការនគរបាលស្រុកលើកដែក ស្រាវជ្រាវបង្ក្រាបករណីខាងលើ។

ជាលទ្ធផល នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ លោកអធិការ បានបញ្ជាកម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាមរាំង បានចុះស្រាវជ្រាវដល់ទីតាំងខាងលើ ពិនិត្យជាក់ស្តែងមិនឃើញមានការបើកលេងល្បែងស៊ីសងមាន់ជល់អនឡាញនោះទេ។

ជាចំណាត់ការ ១-កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាមរាំង បានអប់រំណែនាំនិងធ្វើកិច្ចសន្យាបន្ថែមចំពោះម្ចាស់ទីតាំងខាងលើ ហាមដាច់ខាតការបើកល្បែងស៊ីសងគ្រប់ប្រភេទ ដែលផ្ទុយពីគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច ដែលរាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្ត។ ២-ករណីសមត្ថកិច្ចស្រាវជ្រាវដឹងថា ទីតាំងនេះមានលួចបើកលេងល្បែងជល់មាន់តាមអនឡាញ នោះនឹងធ្វើការបង្ក្រាប ហើយកសាងឯកសារតាមនីតិវិធីបញ្ជូនទៅតុលាការ៕

RELATED ARTICLES