Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានដាច់ហ្វ្រាំង ចូលហាងគុយទាវ

ឡានដាច់ហ្វ្រាំង ចូលហាងគុយទាវ

ភ្នំពេញ ៖ រថយន្តកូរ៉េ ១គ្រឿង បើកបរក្នុងល្បឿនលឿនមិនប្រយ័ត្ន លុះពេលជាន់ហ្វ្រាំងស្រាប់តែដាច់ហ្វ្រាំង ធ្វើឱ្យរេចង្កូតបុករះចូលហាងគុយទាវ មួយកន្លែង និងកិនម៉ូតូ ១គ្រឿង បណ្តាលឱ្យរងការខូចខាត សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ នៅតាមមហាវិថីឈ្នះ-ឈ្នះ ស្ថិតក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកូរ៉េឃ្លុប ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-2664 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ ក្នុងទិសដៅពីត្បូង ទៅជើង។  លុះពេលទៅដល់ត្រង់ចំណុច កើតហេតុ ស្រាប់តែដាច់ហ្វ្រាំង ហើយអ្នកបើកបរ បានកាច់សោពន្លត់ម៉ាស៊ីន ដើម្បីឱ្យឈប់ ប៉ុន្តែរថយន្តមិនព្រមឈប់ និងបានគាំងចង្កូត ជ្រុលទៅបុករះចូលហាងគុយទាវ ១កន្លែង និងបានកិនម៉ូតូ ១គឿង ម៉ាកស៊ុយស៊ូគី ស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AJ-7007 ដែលម្ចាស់ចត ក្បែរផ្លូវរួចចូលហូបគុយទាវ។ បន្ទាប់មក ដោយសារមិនទាន់អស់ល្បឿន រថយន្តបន្តទៅបុកសំយាបផ្ទះលក់បាយនិងគុយទាវ បណ្តាលឱ្យរងការខូចខាត ប៉ុន្តែសំណាងល្អពុំបានបណ្តាលឱ្យមានអ្នករងរបួសនោះឡើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ចំណុចកើតហេតុ តែភាគីទាំងសងខាងសុំធ្វើការសម្របសម្រួលគ្នា ដោយភាគីរថយន្ត ព្រមទទួលកំហុស និងចេញថ្លៃជួសជុលម៉ូតូ ចំនួន៣០០ដុល្លារ និងសំយាបផ្ទះ ចំនួន២០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង៕

RELATED ARTICLES