Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមតាក់ស៊ីខ្មែរ ដឹកគូស្នេហ៍ចិនឆ្លងដែន ជា...ប់...ខ្នោះ...៣

តាក់ស៊ីខ្មែរ ដឹកគូស្នេហ៍ចិនឆ្លងដែន ជា…ប់…ខ្នោះ…៣

ខេត្តកំពង់ធំ ៖ បុរសជាអ្នកបើករថយន្តតាក់ស៊ីម្នាក់ ត្រូវបានកម្លាំងជំនាញអាវុធហត្ថចាប់ឃាត់ខ្លួន ខណៈដែលប៉ុនប៉ងដឹកគូស្នេហ៍ជនជាតិចិន ១គូ លួចឆ្លងដែនដោយខុសច្បាប់ លុះកម្លាំងជំនាញទទួលបានតម្រុយ ចុះបង្ក្រាប ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ នាំយកមកចាត់ការ តាមច្បាប់។

ប្រតិបត្តិការបង្ក្រាបញករណីលួចឆ្លងដែនខុសច្បាប់នេះ បានធ្វើឡើង កាលពីរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុច ភូមិអូរសួស្តី ឃុំបារាយណ៍ ស្រុកបារាយណ៍។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ និងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងខេត្តកំពង់ធំ នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ លោកវរសេនីយ៍ត្រី គង់ ជៀន ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបារាយណ៍ ដឹកនាំដោយលោកវរសេនីយ៍ទោ ឃុន ប៊ុនហួរ មេបញ្ជាការមូលដ្ឋានកងរាជ អាវុធហត្ថ ស្រុកបារាយណ៍បានចុះបង្ក្រាប ករណីឆ្លងដែនដោយខុសច្បាប់ នៅចំណុចភូមិអូរសួស្តី ឃុំបារាយ ណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ (ប្រុស២ ស្រី១) ក្នុងនោះជនជា តិចិនចំនួន២នាក់ (ស្រី១នាក់) ដែលបានឆ្លងដែនដោយខុសច្បាប់ និងជនជាតិខ្មែរម្នាក់ ជាអ្នករត់តាកស៊ី។

ចំណែកវត្ថុតាងចាប់យក រួមមាន រថយន្ត ១គ្រឿង ម៉ាកហាយឡែនដឺរ ពណ៌ក្រហមក្រមៅ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-7990 និងទូរស័ព្ទដៃ ចំនួន៣គ្រឿង។

ជនសង្ស័យទាំង៣នាក់ រួមនិងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES