Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសិស្សគេចសាលា១៣នាក់ ប៉ូលិសចាប់អប់រំ

សិស្សគេចសាលា១៣នាក់ ប៉ូលិសចាប់អប់រំ

ខេត្តស្វាយរៀង ៖ ក្រុមសិស្សគេចសាលា ចំនួន១៣នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកំពង់រោទ៍ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ឃាត់ខ្លួនយកមកអប់រំ ណែនាំ ធ្វើកិច្ចសន្យា និងអញ្ជើញអាណាព្យាបាលមកធានា ទើបអនុញ្ញាតឱ្យយកទៅអប់រំបន្តនៅផ្ទះវិញ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ក្រោមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាល ខេត្តស្វាយរៀង នៅវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ហែម សាមុត អធិការនគរបាលស្រុក បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់រោទ៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលញរ បានចុះល្បាតចល័ត ត្រួតពិនិត្យតាមទីតាំងក្នុងមូលដ្ឋានដែលមានសិស្សគេចសាលា ក្បែរវិទ្យាល័យហ៊ុន សែន កំពង់រោទ៍ ដែលនៅខាងក្រៅសាលា គេចមិនព្រមចូលរៀន ចំនួន១៣នាក់។

ប្រភពដដែល បន្តថា ជាលទ្ធផល កម្លាំងសមត្ថកិច្ច បាននាំសិស្សសាលាទាំង១៣នាក់ មកអធិការដ្ឋាននគរបាលស្រុកកំពង់រោទ៍ ដើម្បីធ្វើការអប់រំណែនាំ និងបានអញ្ជើញឪពុកម្តាយ ឬអាណាព្យាបាល ឱ្យមកធានាយកទៅធ្វើការអប់រំបន្ត មិនឱ្យគិចសាលាសាជាថ្មី បង្កធ្វើឱ្យបាត់បង់ សណ្តាប់ធ្នាប់សង្គមក្នុងមូលដ្ឋាន។

ជាមួយគ្នានេះដែរ លោកវរសេនីយ៍ឯក ហែម សាមុត អធិការនគរបាលស្រុកកំពង់រោទ៍ ក៏បានអំពាវនាវដល់អាណាព្យាបាលសិស្សទាំងអស់ ត្រូវចេះតាមដានកូនចៅ និងណែនាំកូនចៅរបស់ខ្លួនឱ្យខិតខំរៀនសូត្រ ក្លាយជាកូនល្អ សិស្សល្អ ដើម្បីជាធនធានមនុស្សសម្រាប់ប្រទេស ជាតិ មានការរីកចម្រើននិងអភិវឌ្ឍន៍ ហើយក៏សូមឱ្យក្មួយតាំងចិត្តខំរៀនសូត្រ និងត្រូវចេះគោរពច្បាប់ចរាចរណ៍ ពេលជិះម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព ហើយត្រូវចៀសវាងឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លិចបំផ្លាញអនាគតក្រុមគ្រួសារ សង្គមជាតិ និងមាន ទោសទៀតផង៕

RELATED ARTICLES