Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបោកដាក់លុយវិនិយោគតិច បានចំណេញច្រើន គុក២

បោកដាក់លុយវិនិយោគតិច បានចំណេញច្រើន គុក២

ខេត្តស្វាយរៀង ៖ សាលាដំបូងខេត្តស្វាយរៀង បានចេញដីកាឃុំខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធនឹងករណីឆបោក ក្រោមរូបភាពដាក់ប្រាក់វិនិយោគ ដែលផ្តល់ប្រាក់ចំណេញច្រើនត្រឡប់មកវិញ។

សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានឱ្យដឹងនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ ថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងដឹកនាំបញ្ជាផ្ទាល់ពីលោ កឧត្តមសេនីយ៍ត្រី សៅ សារិន ស្នងការរងទទួល ផែនការងារសន្តិសុខ លោកវរសេនីយ៍ឯក ស្រេង ហួត ស្នង ការរងជំនួយការដឹកនាំការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ព្រមទាំងដោយមាន ការសម្របសម្រួលផ្ទាល់ ពីលោកខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ២នាក់ ពាក់ព័ន្ធនឹងករណីឆបោក ក្រោមរូបភាពដាក់ប្រាក់វិនិយោគ ដែលផ្តល់ប្រាក់ចំណេញច្រើនត្រលប់មកវិញ។

ជាលទ្ធផល ជនសង្ស័យជាសហចារីដែលប្រើប្រាស់គណនីធនាគាររបស់ខ្លួនផ្ទាល់ ជាមធ្យោបាយ សម្រាប់ទទួលប្រាក់ឆបោកពីអ្នក វិនិយោគផ្សេងៗ រួចផ្ទេរប្រាក់ទាំងនោះទៅឱ្យបក្ខពួករបស់ខ្លួនតាមរយៈគណនីធនាគារជាច្រើន។

ចំណែកបក្ខពួករបស់ជនសង្ស័យ ប្រើប្រាស់បណ្តាញសង្គម ដោយនិយាយលួងលោមជនរងគ្រោះឱ្យជឿជាក់ ព្រមដាក់ប្រាក់វិនិយោគ។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានកម្លាំងការិយាល័យជំនាញ កសាងសំណុំរឿង បញ្ជូនទៅកាន់សាលា ដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ព្រមទាំងបានចេញដីកាឃុំខ្លួនរួចហើយ។

ជាមួយនេះ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការជឿទុកចិត្តលើជនមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ តាមរយៈបណ្តាញសង្គម ក្នុងការវិនិយោគ និងការផ្ទេរប្រាក់ណាមួយ ដែលមិនមានប្រភពច្បាស់ លាស់៕

RELATED ARTICLES