Sunday, September 8, 2024
Homeព័ត៌មានអន្តរជាតិ មេដឹកនាំ G7 បានអនុម័តផ្តល់ប្រាក់កម្ចី ៥០ពាន់លានដុល្លារ ដល់អ៊ុយក្រែន

 មេដឹកនាំ G7 បានអនុម័តផ្តល់ប្រាក់កម្ចី ៥០ពាន់លានដុល្លារ ដល់អ៊ុយក្រែន

ប្រទេសអ៊ីតាលី ៖ មេដឹកនាំ G7 បានអនុម័តសេចក្តីព្រាងកិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចី ចំនួន ៥០ពាន់លានដុល្លារដល់អ៊ុយក្រែន ការប្រើប្រាស់ប្រាក់ចំណូលការប្រាក់ពីទ្រព្យសម្បត្តិរបស់រុស្ស៊ី។

ទីភ្នាក់ងារសារព័ត៌មាន BBC បានរាយការណ៍ថា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ កិច្ចប្រជុំកំពូលនៃមេដឹកនាំក្រុមប្រទេសឧស្សាហកម្មឈានមុខគេទាំងប្រាំពីរ (G7) បានយល់ព្រមលើសេចក្តីព្រាងកិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចី ចំនួន ៥០ ០០០លានដុល្លារ ដល់អ៊ុយក្រែន ដោយប្រើប្រាស់ចំណូលការប្រាក់ពីទ្រព្យសកម្មរបស់រុស្ស៊ី ដែលមានតម្លៃប្រហែល ៣០០ពាន់លានដុល្លារ ដែលត្រូវបានបង្កកនៅស្ថាប័នហិរញ្ញវត្ថុលោកខាងលិច បន្ទាប់ពីសង្គ្រាមដែលបណ្តាលមកពីការឈ្លានពានរបស់កងទ័ពរុស្ស៊ី នៅតែអូសបន្លាយ ចាប់តាំងពីដើមឆ្នាំ២០២២ ។

មេដឹកនាំ G7 បានថ្លែងថា ការពិភាក្សាអំពីបញ្ហាជំនួយដល់អ៊ុយក្រែន គឺជាប្រធានបទសំខាន់នៃកិច្ចប្រជុំថ្ងៃដំបូង ដែលត្រូវបានប្រារព្ធឡើងនៅហ្វាសាណូ (Fasano) ទីក្រុងពូគ្លៀ (Puglia) ភាគខាងត្បូងនៃប្រទេសអ៊ីតាលី។ នេះជាឆ្នាំទីពីរដែលប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ( Volodymyr Zelensky) នៃប្រទេសអ៊ុយក្រែន បានចូលរួម។

ទន្ទឹមនឹងនេះ ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡេនស្គី បានថ្លែងអំណរគុណដល់មេដឹកនាំ G-7 ដែលបានយល់ព្រមបង្កកទ្រព្យសម្បត្តិរុស្ស៊ី ដែលត្រូវដាក់ទណ្ឌកម្ម រហូតដល់រុស្ស៊ី ចេញសំណងចំពោះការឈ្លានពានអ៊ុយក្រែន និងជម្រះផ្លូវសម្រាប់កញ្ចប់ប្រាក់កម្ចី ៥០ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន។

ប្រទេសអ្នកមាន G7 រួមមាន កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិក គឺជាប្រភពនៃការគាំទ្រផ្នែកហិរញ្ញវត្ថុ និងសារៈសំខាន់យោធារបស់អ៊ុយក្រែន ។ បន្ទាប់ពីការប្រកាសកិច្ចព្រមព្រៀងនេះ មេដឹកនាំ G7 បានសរសើរកិច្ចព្រមព្រៀងប្រាក់កម្ចី ៥០ ពាន់លានដុល្លារ ដោយនាយករដ្ឋមន្ត្រីអង់គ្លេស រីស៊ី ស៊ូណាក់ (Rishi Sunak) បាននិយាយថា វាគឺជារបកគំហើញផ្លាស់ប្តូរហ្គេមដ៏សំខាន់៕

RELATED ARTICLES