Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រទះឃើញគ្រាប់រាប់ពាន់ កប់ដីសាលាដំបូងខេត្តព្រៃវែង

ប្រទះឃើញគ្រាប់រាប់ពាន់ កប់ដីសាលាដំបូងខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ មន្ត្រីសាលាដំបូងខេត្តព្រៃវែង បានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ថា បានប្រទះឃើញគ្រាប់សេសសល់ពីសម័យសង្គ្រាម រាប់ពាន់គ្រាប់ កប់ក្នុងដីនៅក្នុងបរិវេណសាលាដំបូងខេត្តព្រៃវែង។

ក្រោយទទួលបានព័ត៌មាននេះ លោកវរសេនីយ៍ឯក អ៊ិត ហាន ស្នងការរងនគរបាលខេត្តព្រៃវែង បានដឹកនាំកម្លាំងជំនាញ សហការជាមួយមន្ត្រីបច្ចេកទេស នៃអង្គការកម្ចាត់មីន Halo Trust កម្ពុជា ចុះធ្វើការត្រួតពិនិត្យ និងរុករក។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញគ្រាប់ដែលសេសសល់ពីសម័យសង្គ្រាម សរុបចំនួន ៦៥១០គ្រាប់ ក្នុងនោះគ្រាប់ AK47 ចំនួន៧៥០គ្រាប់ គ្រាប់ AR15 ចំនួន១៦៦០គ្រាប់ និងប្រភេទគ្រាប់ RPK មានចំនួន៤១០០គ្រាប់។គ្រាប់ទាំងអស់ខាងលើ ត្រូវបានកម្លាំងនគរបាលជំនាញ នាំយកទៅប្រគល់ជូនមន្ត្រីបច្ចេកទេស អង្គការកម្ចាត់មីន Halo Trust កម្ពុជា៕

RELATED ARTICLES